Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈខេត្តព្រះសីហនុអញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជនដែលជូនរដ្ឋបាលខេត្ត

ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈខេត្តព្រះសីហនុ នាព្រឹក ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ បានអញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជនដើម្បីចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ក្នុងវិធានការណ៍ប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: នៅខេត្តព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណចំពោះក្រុមហ៊ុន SHOU MING KE JI YUAN Co.Ltd, ក្រុមហ៊ុន Won Majestie (Cambodia) Co.Ltd, លោក XIAO HUI នាយកក្រុមហ៊ុន E-GETS TECHNOLOGY CO.,LTD, លោកសាស្រ្តាចារ្យបណ្ឌិត ចាន់ សំអាន និងលោកស្រី ដែលបាននាំយកថវិកា សម្ភារៈ និងម្ហូបអាហារ មកឧបត្តម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃសម្រាប់មន្ត្រីជួរមុខនៅតាមគោលដៅ ក្នុងក្រុងព្រះសីហនុ ការនាំយកអំណោយមកឧបត្ថម្ភដល់រដ្ឋបាលខេត្តនាពេលនេះ សរបញ្ជាក់ពីទឹកចិត្តការចូលរួមជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងសហគមន៍ក្នុងក្រុង នៃខេត្តព្រះសីហនុ ម្យ៉ាងទៀតក៏ជាសកម្មភាពចូលរួមនៃការចែករំលែកជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីយកមកសម្រាប់ប្រើប្រាស់បំរើឱ្យការងារការពារ បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ព្រោះជំងឺកូវីដ-១៩ កំពុងតែមានការឆ្លងរាតត្បាតធ្ងន់ធ្ងរក្នុងសហគមន៍មួយចំនួនក្នុងក្រុងព្រះសីហនុ។

អំណោយដែលរដ្ឋបាលខេត្តព្រះសីហនុទទួលបានរួមមាន៖
១-ក្រុមហ៊ុន SHOU MING KE JI YUAN Co.Ltd ឧបត្ថម្ភថវិកាចំនួន ៣០.០០០ ដុល្លារអាមេរិក
២-ក្រុមហ៊ុន Won Majestie (Cambodia) Co.Ltd ឧបត្ថម្ភថវិកាចំនួន ២០.០០០ ដុល្លារអាមេរិក
៣-លោក XIAO HUI នាយកក្រុមហ៊ុន E-GETS TECHNOLOGY CO.,LTD ឧបត្ថម្ភម្ហូបអាហារចំនួន ៨០០ ប្រអប់ ។
៤-សាស្រ្តាចារ្យបណ្ឌិត ចាន់ សំអាន និងលោកស្រី ឧបត្ថម្ភថវិកាចំនួន ៤០០.០០០ រៀល អង្ករ ៥០០គីឡូក្រាម ម៉ាស់ ១កេស ត្រីខ ១២យួរ ទឹកស៊ីអ៉ីវ ១០យួរ មី ១កេសធំ ទឹកបរិសុទ្ធ ៣០កេស៕

ដោយ ដែនសមុទ្រ

Advertisement
Advertisement