Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាជ្ញាធរខេត្តកោះកុងសម្រេចផ្អាកទីតាំងធនាគារអេស៊ីលីដា និង​អាហារដ្ឋាន​មួយ​កន្លែង​នៅ​ស្រុកស្រែអំបិល

(កោះកុង) – រដ្ឋបាលខេត្តកោះកុង កាលពីថ្ងៃម្សិលមិញនេះ បានសម្រេចផ្អាកអាហារដ្ឋានយីហោ ហ៊ី កែវ ដែលមានទីតាំងនៅចំណុចក្បាលស្ពានស្រែអំបិល ស្ថិតក្នុងភូមិសាលាម្នាង ឃុំបឹងព្រាវ ស្រុកស្រែអំបិល និង ធនាគារអេស៊ីលីដា សាខាស្រុកស្រែអំបិល ស្ថិតក្នុងភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ជាបណ្ដោះអាសន្ន។

ការផ្អាកនេះ ត្រូវ​បានរដ្ឋបាលខេត្ត​បញ្ជាក់ថា ដោយសារទីតាំងទាំងពីរខាងលើ គឺជាទីតាំងដែលមានអ្នកជំងឺកូវីដ -១៩ ស្នាក់នៅ និង កំពុងបម្រើការងារ។

Advertisement
Advertisement