Connect with us

Hi, what are you looking for?

ក្នុងស្រុក

ពាក់ព័ន្ធមូលដ្ឋានទ័ពជើងទឹករាម កម្ពុជាប្រាប់អាមេរិកថា ចិនគ្រាន់តែជួយសាងសង់ទេ

(ភ្នំពេញ) – ជាថ្មីម្ដងទៀតនៅក្នុងជំនួបមួយ ជាមួយអុនព័ន្ធយោងធាអាមេរិក កាលពីថ្ងៃទី០៧ មិថុនា ម្សិលមិញ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានប្រាប់ថា ចិនគ្រាន់តែជួយឲ្យធ្វើឲ្យមានទំនើបកម្ម សម្រាប់កំពង់ផែយោធារាម តែប៉ុណ្ណោះ ។

លោក ទៀ បាញ់ បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា កម្ពុជាគ្រាន់តែទទួលបានជំនួយពីចិន ក្នុងការជួយសាងសង់កំពង់ផែតំបន់រាម ឱ្យមានលក្ខណៈធំទូលាយ និងទំនើបជាងមុនតែប៉ុណ្ណោះ ។ ជាមួយគ្នាលោករដ្ឋមន្ត្រីក៍បានថ្លែងសរសើរអាមេរិក ដែលបានជួយបណ្តុះបណ្តាលធនធានកងទ័ពកម្ពុជា ព្រមទាំងបានស្នើសុំឲ្យអនុព័ន្ធយោធាអាមេរិកបន្តកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា និងអាមេរិក ដែលបានខកខានកន្លងមក ដោយសារវិបត្តិជំងឺកូវីដ-១៩ ។

ការថ្លែងប្រាប់ពាក់ព័ន្ធមូលរដ្ឋានទ័ពជើងទឹករាមនេះ បានធ្វើឡើងបន្ទាប់ពីមានការរំឭកជាថ្មីដោយអនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី Wendy Ruth Sherman នៅក្នុងជំនួបមួយជាមួយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី០១ មិថុនា អំពីភាពមន្ទិលសង្ស័យដែលថា កម្ពុជាបានផ្ដល់មូលដ្ឋានទ័ពជើងទឹករាមឲ្យទាហានចិនប្រើប្រាស់ ដោយសំអាងលើរូបថតដែលថតបានពីអាកាស ។ ហើយក៍បានបន្ទោសផងដែរ ពីការដែលកម្ពុជាសម្រេចវាយអគារដែលជាជំនួយសាងសង់របស់ខ្លួន ដោយពុំមានការឲ្យដំណឹង ៕

Advertisement
Advertisement