Connect with us

Hi, what are you looking for?

អន្តរជាតិ

គីម ជុងអ៊ុន កោះប្រជុំបន្ទាន់ ​បន្ទាប់ពីសេដ្ឋកិច្ចធ្លាក់ក្នុងហានិភ័យ​ដោយការហ៊ុំព័ទ្ធ

សេអ៊ូល ៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានកោះប្រជុំមន្ត្រីជាន់ខ្ពស់ នៃគណបក្សពលករដើម្បីធ្វើការវាយតម្លៃ និងកែលម្អសេដ្ឋកិច្ចនៅឆមាសទី ២ នៃឆ្នាំនេះ ។ នេះបើតាមការផ្សាយរបស់​can​ នាព្រឹកថ្ងៃទី០៨ មិថុនា នេះ ។​

លោក គីម ជុង អ៊ុន មេដឹកនាំកូរ៉េខាងជើង

លោក គីម កំពុងស្វែងរកតួនាទីកាន់តែធំនៅក្នុងរដ្ឋាភិបាល ដើម្បីលើកស្ទួយសេដ្ឋកិច្ចដែលត្រូវបានអន្តរជាតិដាក់ទណ្ឌកម្ម ក្នុងគោលបំណងបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងការបិទព្រំដែន​យ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ។

កាលពីខែមេសាលោក គីម បានជំរុញឱ្យមន្រ្តីបក្សកាន់អំណាចបរិច្ចាគប្រាក់ឈ្នួលការងារ និងការលះបង់ជាច្រើនទៀត ដោយភ្ជាប់វិបត្តិសេដ្ឋកិច្ចបច្ចុប្បន្នទៅ នឹងសម័យកាលមួយនៅក្នុងទស្សវត្សទី៩០ នៃភាពអត់ឃ្លាន និងគ្រោះមហន្តរាយ។

យោងតាមសារព័ត៌មានរដ្ឋ ​​KCNA បានឱ្យដឹងថា កិច្ចប្រជុំកាលពីថ្ងៃច័ន្ទនោះ គឺជាការប្រជុំមុនកិច្ចប្រជុំពេញអង្គ នៃគណៈកម្មាធិការកណ្តាលរបស់គណបក្សកាន់អំណាច ដែលធម្មតាផ្ដើមនៅចុងខែមិថុនា ៕

ទំនើកម្មសព្វាវុធ ដែលគេគិតថា ជាផ្នែកដែលធ្វើឲ្យសេដ្ឋកិច្ចកូរ៉េខាងជើងធ្លាក់ចុះ និងសម្អប់ពីអន្តរជាតិ​

Advertisement
Advertisement