Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

សហគមន៍​មួយ​នៅ​ខេត្តកោះកុងអាចរកចំណូលបានពី ៤ ទៅ៦លានដុល្លារក្នុងមួយឆ្នាំ ពីការចិញ្ចឹមខ្យងចំពុះទា

យោង​តាម​ការ​ចុះផ្សាយ​របស់ក្រសួងបរិស្ថាន​បាន​ឲ្យដឹងថា សហគមន៍​ពាមក្រសោប ដែលមានសមាជិកចំនួន ១១៥គ្រួសារ ពួកគេអាចរកចំណូល​បាន​ប្រមាណ ៤លាន៥សែន ទៅ ៦លានដុល្លារ​ក្នុង​មួយ ពីការចិញ្ចឹមខ្យងចំពុះទា នៅ​លើ​ផ្ទៃ​ទឹកសមុទ្រ​ប្រមាណ ៥០ហិកតា។

បើតាម​ការ​បញ្ជាក់របស់ក្រសួងបរិស្ថាន បច្ចុប្បន្ននេះ ខ្យងចំពុះទាដែលផលិតដោយសហគមន៍ពាមក្រសោបភាគច្រើន ត្រូវនាំចេញទៅប្រទេសថៃ និងវៀតណាម តាមរយ:ឈ្មួញកណ្តាល ហើយមានតិចតួចបំផុតត្រូវបានយកមកលក់នៅទីក្រុងភ្នំពេញ។ ថ្មីៗនេះតាមរយ:ការសម្របសម្រួលរបស់គម្រោង “និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា” នៃក្រសួងបរិស្ថាន ផ្សារម៉ាក្រូនឹងប្រមូលទិញខ្យងចំពុះទានេះ ដើម្បីចែកចាយ និងដាក់លក់នៅទីក្រុងភ្នំពេញ។

ខ្យងចំពុះទា អាចកែច្នៃជាមុខអាហារច្រើនប្រភេទ ដាក់ក្នុងភីហ្សា ស៊ុបខ្ទិះប្រភេទលោកខាងលិច ។ល។ តែប្រជាជនកម្ពុជា ចូលចិត្តអាំងជ្រលក់ទឹកត្រីកោះកុង ឆាក្តៅឬញាំ សម្លរខ្ទិះដូង ឆាគ្រឿង កែង ។ល។ ហើយក៏អាចផលិតជា ប្រេងខ្យងបានដែរ។ រីឯ កាក់សំណល់ និងសំបកខ្យងចំពុះទា ត្រូវបានកិនកែច្នៃលាយជាចំណីសត្វ និងធ្វើកំបោរ៕

Advertisement
Advertisement