Connect with us

Hi, what are you looking for?

ក្នុងស្រុក

ដំណក់ប្រេងដំបូងរបស់កម្ពុជាត្រូវយកមកតម្កល់ទុកនៅក្នុងវិមានឈ្នះ-ឈ្នះ

ដំណក់ប្រេងដំបូងរបស់កម្ពុជា ត្រូវ​បាន​គេ​យកទៅតម្កល់ទុក​នៅក្នុងវិមានឈ្នះ-ឈ្នះហើយ នាព្រឹក​ថ្ងៃទី៩ ខែមិថុនា ឆ្នាំ​២០២១នេះ ដោយមានលោក ស៊ុយ សែម រដ្ឋមន្រ្តី​ក្រសួងរ៉ែ និង​ថាមពល ប្រគល់​ជូន​ដោយ​ផ្ទាល់ទៅកាន់ សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ។

ក្នុងឱកាសនោះ សម្តេច​ពិជ័យសេនា ទៀ បាញ់ បាន​លើកឡើងថា ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា ត្រូវ​បាន​បូមនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ដែលជាខួប២២ឆ្នាំ នៃការបិទបញ្ចប់សង្គ្រាមនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ហើយថា ដំណក់ប្រេងនេះ គឺជាមរតក និងជាសមិទ្ធផលមួយកើតចេញពីម្លប់សុខសន្តិភាព ដែលរកបានមកដោយលំបាកជាទីបំផុត៕

Advertisement
Advertisement