Connect with us

Hi, what are you looking for?

ក្នុងស្រុក

ទឹកហូរច្រោះគុម្ពឬស្សី ចេញសុទ្ធតែគ្រាប់មីន និង​គ្រាប់កាំភ្លើង

គ្រាប់មីន និងគ្រាប់កាំភ្លើងជាច្រើនគ្រាប់ ត្រូវ​បាន​ពលរដ្ឋ​ម្នាក់​ប្រទះឃើញនៅមាត់ស្ទឹង​ក្នុង​ភូមិ​សាស្រ្ត​ភូមិ​ផ្លូវមាស ឃុំ​ផ្លូវមាស ស្រុករតនមណ្ឌល ខេត្ត​បាត់ដំបង កាលពីថ្ងៃទី៨ មិថុនា ម្សិលមិញ ខណៈ​គាត់​កំពុង​តែរកត្រី។

បើតាមលោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌលថា ទីតាំងដែលប្រជាពលរដ្ឋប្រទះឃើញគ្រាប់នោះ កាលពីមុន​គឺជាសមរភូមិប្រយុទ្ធក្តៅ ដូចនេះហើយគឺអាចនៅសេសសល់គ្រាប់ ឬគ្រាប់មីនជាច្រើនដែលកងទ័ពកប់ទុកនៅក្នុងដី។

តាមលោកអធិការថា​ គ្រាប់ទាំងនេះ បានលេចចេញមក ដោយ​សារតែមានភ្លៀងធ្លាក់ខ្លាំង ធ្វើ​ឲ្យ​ទឹកហូរច្រោះដាច់ដីបន្តិចម្តងៗរហូតដល់វាផុសចេញមកលើដីនៅក្នុងគុម្ពឬស្សី ទើបប្រជាពលរដ្ឋប្រទះឃើញតែម្តង។

គ្រាប់ទាំងនោះ ត្រូវ​សមត្ថកិច្ច​បញ្ជាក់ថា មានគ្រាប់មីនប្រភេទ 72A ចំនួន ៣៦គ្រាប់ គ្រាប់កាំភ្លើងប្រភេទ B40ចំនួន ០៣គ្រាប់ និងគ្រាប់កាំភ្លើងប្រភេទ K57ចំនួន ៥០០គ្រាប់៕

Advertisement
Advertisement