Connect with us

Hi, what are you looking for?

ក្នុងស្រុក

ផ្នែកខ្លះនៃសង្កាត់ចោមចៅទី២ និង​ចោមចៅទី៣ ត្រូវ​កំណត់ជា​តំបន់​លឿងទុំ

(ភ្នំពេញ) – រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃត្រង់នេះ បានធ្វើការ​សម្រេចតំបន់ខ្លះ នៃភូមិចោមចៅ៣ នៃសង្កាត់ចោមចៅទី២ និង ផ្នែកខ្លះនៃភូមិត្រពាំងពោធិ៍ ផ្នែកខ្លះនៃភូមិព្រៃព្រីងខាងជើង២ និង ផ្នែកខ្លះនៃភូមិជម្ពូវ័ន២ នៃសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ជា “តំបន់លឿងទុំ” សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១០ ខែមិថុនា រហូតដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។

ការកំណត់នេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា គឺដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

តាមប្រការ២ នៃសេចក្តីសម្រេចនោះ ភូមិសាស្រ្ត​ទាំងនេះ ពលរដ្ឋត្រូវបានហាមឃាត់​មិន​ឲ្យ​ធ្វើដំណើរចេញពីលំនៅដ្ឋាន ឬទីសំណាករបស់ខ្លួន​ឡើយ លើក​លែង​តែក្នុងករណីចាំបាច់មួយចំនួនប៉ុណ្ណោះ។

សូមអានសេចក្តីសម្រេច៖

Advertisement
Advertisement