Connect with us

Hi, what are you looking for?

ក្នុងស្រុក

វ៉ាក់សាំងកូវីដ១៩ Sinopharm របស់ចិន ចំនួន១លានដូស នឹង​ដឹក​មក​ដល់​កម្ពុជាថ្ងៃនេះ

A worker stands next to the shipment of 600,000 doses of the coronavirus disease (COVID-19) vaccines donated by China at the Phnom Penh International Airport, in Phnom Penh, Cambodia February 7, 2021. REUTERS/Cindy Liu

បើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យ​ដឹងថា វ៉ាក់សាំង​ស៊ីណូហ្វាម ដែលផលិតនៅប្រទេស​ចិន​​ចំនួន ១ លានដូសទៀត នឹងដឹកមក​ដល់ប្រទេស​កម្ពុជានៅថ្ងៃទី១២ ខែមិថុនានេះ។

វ៉ាក់សាំង​ចំនួន ១លាន​ដូស​នេះ គឺជាវ៉ាក់សាំង​ដែល​រាជរដ្ឋាភិបាល​បាន​បញ្ជា​ទិញ។

គិតត្រឹម​ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងសរុបជាង ៧ លានដូសហើយ ទាំងវ៉ាក់សាំងជំនួយ ការបញ្ជាទិញ និងតាមរយៈយន្តការកូវ៉ាក់ (Covax)៕

Advertisement
Advertisement