Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាជ្ញាធរខេត្តកោះកុងបង្ហាញអត្តសញ្ញាណអ្នក​វិជ្ជមាន​កូវីដ១៩ថ្មី ចំនួន១២នាក់

រដ្ឋបាលខេត្តកោះកុង កាលពីថ្ងៃទី១៣ ខែមិថុនា បានបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន១២នាក់ ព្រមទាំងអំពាវនាវ​ដល់​អ្នក​ពាក់ព័ន្ធនឹង​មនុស្ស​ចំនួន២នាក់ ឲ្យ​ប្រញាប់ទៅ​ពិនិត្យសំណាក និង​ធ្វើ​ចត្តាឡីស័ក​ឲ្យបាន​ត្រឹម​ត្រូវ។

មនុស្សទាំង​២នាក់នោះ ត្រូវ​បាន​បញ្ជាក់ថា ១-អ្នកជំងឺឈ្មោះ ង៉ែត តនមានប្រវត្តិធ្វើដំណើរ៖ តូបមាសចែវែង នៅផ្សារដងទង់ ស្ថានីយ៍ប្រេងឥន្ធនៈតេលានៅក្បែរគ្រឹះស្ថានហិរញ្ញវត្ថុមហានគរ ធនាគារABA ផ្សារភូមិថ្មី ម៉ាតប៉ាន់ប៉ាន់ កន្លែងធ្វើការផែស្ងួត ហាងតាសារឿនស៊ុបពពែ ក្រុមហ៊ុនស្មាត ផ្ទះលក់កាហ្វេស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ហាងម៉ាស្សាតោពីរ តៃកុងឡានតាក់ស៊ីឈ្មោះពូឡា មីក្រូហិរញ្ញវត្ថុប្រាសាក់ កន្លែងដូរលុយសេង ហ័រនៅផ្សារភូមិថ្មី។

២-អ្នកជំងឺឈ្មោះ ម៉ិល ម៉ុត មានប្រវត្ត្តិធ្វើដំណើរ៖ អាហារដ្ឋានចែ ឆយ ហួសវិទ្យាល័យចាំយាម ប្រមាណជា៥០ម៉ែត្រ។ អាស្រ័យដូចបានជម្រាបជូនខាងលើនេះ រដ្ឋបាលខេត្តកោះកុង អំពាវនាវដល់សាធារណៈជន និងប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺខាងលើ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យដើម្បីយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័កជាចាំបាច់។

Advertisement
Advertisement