Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

សិប្បកម្ម​មួយ​នៅខេត្តកំពង់ធំ គ្រោង​នាំ​ចេញ​គ្រាប់ស្វាយចន្ទី៩តោនជា​រៀងរាល់ខែទៅកាន់ប្រទេស​ជប៉ុន

លោកស្រី អ៊ិន ឡៃហួត អ្នក​គ្រប់គ្រង​សិប្បកម្ម​កែច្នៃគ្រាប់​ស្វាយចន្ទីជ័យ​សំបូរ ដែលមានទីតាំង​ស្ថិត​នៅស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ បានថ្លែងថា បច្ចុប្បន្ន​សិប្បកម្ម​នេះ​មាន​សមត្ថភាព​អាច​កែច្នៃគ្រាប់ស្វាយ​ចន្ទី​បាន​ប្រមាណ ១០តោន​ក្នុង​១ខែ ហើយ​ក្រោយ​ពីការ​ចុះ MOU និង​ដោយ​មាន​កិច្ច​សហការ​ល្អ គ្រាប់ស្វាយចន្ទីរបស់សិប្បកម្ម​មួយ​នេះ​បាន​បង្ហាញ​ខ្លួន​នៅ​ប្រទេសជប៉ុន​ចំនួន៧តោន​កាលពីថ្ងៃទី៧ ខែឧសភា ហើយ​នៅពេលនេះ មានគ្រាប់ស្វាយចន្ទីប្រមាណ ៩តោនទៀត កំពុងរៀបចំដឹក​ទៅ​កាន់ទីក្រុង OSAKA ផងដែរ។

លោកស្រីបានបញ្ជាក់ថា សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ គ្រោងនាំចេញក្នុងបរិមាណ ៩តោន ជារៀងរាល់ខែ ហើយបរិមាណនេះនឹងមានការកើនឡើងតាមការបញ្ជាទិញពីទីផ្សារជប៉ុននាពេលអនាគត។

ក្រៅពីទីផ្សារអន្តរជាតិ សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ក៏​បានផ្គត់ផ្គងឲ្យទីផ្សារក្នុងស្រុកដូចជាសហករណ៍សរីរាង្គខ្មែរ លក់ដុំ លក់រាយជូនអតិថិជនទៅតាមបណ្តាខេត្ត និងតំបន់ទេសចរណ៍ប្រាសាទសំបូរព្រៃគុកផងដែរ។

សូម​បញ្ជាក់ថា សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរជារោងចក្រកែច្នៃក្នុងស្រុកមួយដែល​​មានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងអារក្យ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងមានសមាជិកសហគមន៍ចំនួន ៣៣គ្រួសារដែលកំពុងដាំដុះលើផ្ទៃដី ៣៤៤ហិកតា និងបុគ្គលិក ១១៥ នាក់ជាស្ត្រីមេផ្ទះ៕

Advertisement
Advertisement