Connect with us

Hi, what are you looking for?

ក្នុងស្រុក

អធិការរងនគបាលស្រុកអង្គរបូរីម្នាក់ លួចរំដោះមនុស្ស​ចេញពី​មណ្ឌល​ចត្តាឡីស័ក, ពលរដ្ឋស្នើ​ឲ្យ​ស្នងការនគរបាលខេត្តតាកែវ​ស៊ើបអង្កេត

លោក ប៉ែន រដ្ឋា ដែលមាន​តួនាទីជា​អធិការរងនគបាលស្រុកអង្គរបុរី ត្រូវ​គេ​រាយការណ៍​មកថា បានយកតួនាទីទៅរំដោះមនុស្សម្នាក់ដែលកំពុងយកសំណាកក្នុងមណ្ឌលចត្តាឡីសក័ឲ្យ​ទៅផ្ទះវិញ ខណៈ​ប្រជាពលរដ្ឋដ៍ទៃទៀត ត្រូវ​បាន​ជាប់ក្នុងមណ្ឌលចត្តាឡីស័កដែល​តម្រូវ​រហូត​ដល់​១៤ថ្ងៃនោះ។

ប្រជាពលរដ្ឋ​បាន​លើក​ឡើងថា លោក ប៉ែន រដ្ឋា នេះ ចាប់តាំងពីបាន​ឡើងជាអធិការរងស្រុកអង្គរបូរីមក គឺតែងតែប្រើអំណាចអន្តរាគមន៍ និងសាង​​រឿង​អាស្រូវ​ជាច្រើន ដូច្នេះពួក​គាត់​រំពឹងថា លោក​ស្នងការនគរបាលខេត្តតាកែវនឹង​ចាត់វិធានការស៊ើបអង្កេត​ចំពោះ​អធិការ​រងនគរបាលស្រុកអង្គរបូរីរូបនេះ។

ពាក់ព័ន្ធនឹង​ករណី​រំដោះ​មនុស្ស​ចេញពីកន្លែងធ្វើចត្តាឡីស័កនេះ យើង​មិន​អាច​ស្វែង​រក​ការ​បំភ្លឺពី​លោក ប៉ែន រដ្ឋាអធិការរងនគរបាល​ស្រុកអង្គរបូរីបានទេនៅថ្ងៃនេះ, ចំណែកលោក យ៉ុង ប៊ុនយុន អធិការនគរបាល​ស្រុកអង្គរបូរីបានថ្លែងថា លោកអត់បានដឹងរឿងនេះទេ។

លោក ឌឹម គឹមសាន្ត អភិបាលស្រុកអង្គរបូរីបានថ្លែងថា លោកដឹងរឿងនេះខ្លះៗដែរ តាមរយៈលោក រស់ រត្ន័អភិបាលរងស្រុករាយការណ៍ជូនលោក ដោយថា អធិការរងរូបនោះ​បាន​សុំយកមនុស្សចេញពីមណ្ឌលតែលោកមិនបានអនុញ្ញាតិឲ្យ​យកចេញទេ តែលោកអធិការរងរូបនោះបានយកចេញទៅផុតហើយ។

លោកថា លោកបានបញ្ជាទៅលោក រស់ រត្ន័ ឲ្យ​លោកអធិការរងរូបនោះយកមនុស្សដែលរំដោះចេញមកចូលក្នុងមណ្ឌលចត្តាឡីសក័វិញជាបន្ទាន់ តែរឿងយកមនុស្សមកវិញ ឬមិនយកមកវិញនោះ លោកក៏មិនបានតាមដានទៀតដែរគឺលោក រស់ រត្ន័ ជាអ្នកចាត់ចែង។

យោង​តាម​មាត្រា ២៣ នៃអនុក្រឹត្យ ស្តីពីការ​ទប់ស្កាត់ការឆ្លងរាលដាល​ជំងឺកូវីដ​១៩ «អ្នក​ផ្តើម​គំនិត ដឹកនាំ ណែនាំ បញ្ចុះបញ្ចូល ឬ​ជួយ​សម្រួល​ដោយ​ចេតនា ដល់បុគ្គល​ដែលត្រូវ​ធ្វើចត្តាឡីស័ក​ឲ្យ​គេច​ចេញ​ពីការ​ត្រួតពិនិត្យ​របស់មន្រ្តីចត្តាឡីស័ក ឬ​គេច​វេស​ពីការ​ធ្វើចត្តាឡីស័ក ឬ​គេច​ចេញ​ពីទីកន្លែង​ធ្វើចត្តាឡីស័ក ត្រូវផ្តន្ទាទោស​ជាពិន័យ​អន្តរការណ៍ពី ១០លានរៀល ទៅ ៥០លានរៀល» ហើយ​ប្រសិន​បើ​ការ​គេចវេសនោះ បណ្តាល​ឲ្យ​មាន​ការ​ចម្លង​ជំងឺកូវីដ១៩ដល់អ្នដទៃ​ទៀតនោះ គឺអាច​នឹង​ជាប់ពន្ធនាគារទៀតផង៕

Advertisement
Advertisement