Connect with us

Hi, what are you looking for?

ក្នុងស្រុក

ផ្អាកការធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៤៨ក្នុង​ខេត្តកោះកុង ដោយសារជំនន់ទឹកភ្លៀងហូរច្រោះស្រុត

មន្ទីរ​ក្រសួងសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង​បានឲ្យ​ដឹងនៅថ្ងៃទី១៤មិថុនានេះថា កំណាត់ផ្លូវជាតិលេខ៤៨ ត្រង់គីឡូម៉ែត្រលេខ ១៥៤+៣៥០ ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បាន​ខូច​ខាត​ដោយ​ជំនន់ទឹកភ្លៀងហូរច្រោះ បណ្តាល​ឲ្យស្រុត។

ដូច្នេះ​ការធ្វើចរាចរណ៍តាមផ្លូវ​នេះ​​ត្រូវ​ផ្អាក​ជាបណ្តោះអាសន្ន (ចំពោះផ្លូវខាងឆ្វេង) និងពង្វាងចរាចរណ៍ឆ្លងកាត់ទៅផ្លូវខាងស្តាំ (ទិសពីភ្នំពេញ) ចាប់ពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១ នេះតទៅ ។

អាស្រ័យហេតុខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះ មេត្តាប្រុងប្រយ័ត្ន និងយោគយល់អធ្យាស្រ័យ ក៏ដូចជាចូលរួមសហការ ដើម្បីឱ្យដំណើរជួសជុលកំណាត់ផ្លូវនេះបានទាន់ពេលវេលា៕

Advertisement
Advertisement