Connect with us

Hi, what are you looking for?

ក្នុងស្រុក

សមាគមវៀតណាម មិន​ឲ្យ​ជនជាតិខ្លួនវិលត្រឡប់ទៅប្រទេសវិញ ព្រោះតែហេតុផលមួយ

សមាគម​វៀតណាម​ ​នៅ​កម្ពុជា​ កាលពីថ្ងៃទី១៣ ខែមិថុនា ម្សិលមិញ បាន​​ចេញ​សេចក្តីប្រកាសដោយ​ហាម​​មិន​ឲ្យ​​ពលរដ្ឋ​វៀតណាម​ ​ដែល​កំពុង​ត្រូវ​បាន​ផ្លាស់​ទីលំនៅ​ ​ចំនួន​ ​៦​ ​ខណ្ឌ​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​ឲ្យ​ស្នាក់​នៅនឹង​កន្លែង​ ​និង​មិន​ត្រូវ​ផ្លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក​ ​ផ្ទះ​ទូក​ ​និង​ក្បូន​ ​ទៅ​ប្រទេស​វៀតណាម​​នៅ​ពេលនេះទេ។

ហេតុផលនោះ គឺ​​ពីព្រោះ​ច្រក​ទ្វារ​ព្រំដែន​វៀតណាម​ ​ត្រូវ​បាន​បិទ​ ​និង​មិន​អនុញ្ញាត​ឲ្យ​មនុស្ស​ចេញចូល​ប្រទេស​វៀតណាម​ ​ឡើយ​ ​ដោយសារតែ​ស្ថានភាព​នៃ​ការ​រីក​រាលដាល​ជំងឺ​ ​Co​v​i​d​-19 ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ ​។​

​សេចក្តីប្រកាស​ដដែល​ ​បាន​បញ្ជាក់​ថា​ ​សមាគម​បាន​ធ្វើការ​ជាមួយ​អាជ្ញាធរ​ ​ហើយ​អាជ្ញាធរ​ក៏បាន​សម្រួល​ដល់​ប្រជាពលរដ្ឋ​វៀតណាម​ ​ដែល​ត្រូវ​បាន​ផ្លាស់ប្តូរ​លំនៅ​ដា្ឋ​ន​ ​នៅ​តាម​ដងទន្លេ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​​នោះ​, ដូច្នេះ សមាគម ស្នើដល់ពួកគេ ត្រូវ​គោរព​ទៅតាម​គោល​ការណ៍​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ ​ដោយ​ស្ម័គ្រចិត្ត​ និង​រើ​ទៅ​ចត​នៅ​ទីតាំង​ថ្មី​ ​ដែល​កំណត់​ដោយ​អាជ្ញា​ធរ​នៅ​ក្នុង​ភូមិ​ក្រួស​ ​សង្កាត់​សំរោង​ ​ខណ្ឌ​ព្រែក​ព្នៅ​ ៕

Advertisement
Advertisement