Connect with us

Hi, what are you looking for?

ក្នុងស្រុក

រកឃើញអ្នក​ចាក់វ៉ាក់សាំងទី៣លានហើយ !

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី​ បានប្រកាស​នៅ​លើ​បណ្តាញ​សង្គមថា នៅល្ងាចថ្ងៃ១៤ ខែ មិថុនា ២០២១ កម្ពុជា​បាន​ចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ​បានជាង៣លាននាក់ហើយ។ ក្នុងនោះ គេ​បានរកឃើញបុគ្គលដែលបានចាក់វ៉ាក់សាំងទី៣លាន គឺអ្នកស្រី ស៊ុ សំអឿន អាយុ៤៨ឆ្នាំ ជាស្ត្រីមេម៉ាយរស់នៅមន្ទីរពេទ្យជ័យជំនះ ខេត្តកណ្តាល។

ដូចមុនៗដែរ សម្រាប់មនុស្សទី១លាន មនុស្សទី២លាន អ្នកស្រី ស៊ុ សំអឿន នឹងទទួលបានជំនួយឧបត្ថម្ភនូវទឹកប្រាក់ចំនួន​១០លាន​រៀល​ពីសម្តេចនាយករដ្ឋមន្រ្តី ដែលប្រាក់នោះ លោកជំទាវ ឱ វណ្ណឌីន នឹងយកទៅជូនផ្ទាល់នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ​២០២១នេះ។

បើតាម​គោល​ដៅ​ដែលសម្តេច​ ហ៊ុន សែន បាន​កំណត់ កម្ពុជា​នឹង​ត្រូវចាក់វ៉ាក់សាំងប្រឆាំង​ជំងឺកូវីដ១៩​ដល់ប្រជាពលរដ្ឋ​ខ្លួន​ឲ្យ​បាន​ ១០លាននាក់ ហើយ​គិត​មក​ត្រឹម​ពេលនេះ គឺ​កម្ពុជា​បាន​សម្រេច​ចាក់វ៉ាក់សាំង​ដល់ពលរដ្ឋ​ចំនួន ៣០ភាគរយហើយ៕

Advertisement
Advertisement