Connect with us

Hi, what are you looking for?

ក្នុងស្រុក

សប្តាហ៍​ខាងមុខ​នេះ កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពលខ្យល់មូសុងនិរតី ធ្វើ​ឲ្យ​មាន​ភ្លៀងធ្លាក់​ស្ទើរ​គ្រប់ទីកន្លែង

(ភ្នំពេញ) – តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងធនធានទឹក និង​ឧតុនិយម ចេញផ្សាយ​នៅថ្ងៃទី១៥ មិថុនានេះថា នៅ​សប្តាហ៍​ខាងមុខ​នេះ ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​ពីខ្យល់មូសុងនិរតី​ក្នុង​កម្រិត​ពីមធ្យម​ទៅ​បង្គួរ គួបផ្សំ​នឹង​ប្រព័ន្ធ​សម្ពាធទាប។

ស្ថានភាពបែបនេះ នឹង​ធ្វើ​ឲ្យ​តំបន់​វាល​ទំនាប​កណ្តាល មានភ្លៀងធ្លាក់​ក្នុង​កម្រិត​ពីតិច​ទៅបង្គួរ ហើយ​ទន្ទឹម​នោះ​បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្រ្តាក់ ក៏​នឹង​កើត​មាន​ផងដែរ។

សម្រាប់​បណ្តា​ខេត្ត​ជាប់ជួរភ្នំដងរែក និង​ខ្ពង់រាបឦសាន នឹង​មានភ្លៀងធ្លាក់​ក្នុង​កម្រិត​ពីមធ្យមទៅ​បង្គួរ ពិសេស​នៅ​ភាគ​ឦសាន​ខាងជើង​ នៃជួរ​ភ្នំដងរែក, ហើយ​បាតុភូត​ផ្គរ រន្ទះ ខ្យល់កន្រ្តាក់ ក៏​កើតមានផងដែរ។

ដោយ​ឡែក​សម្រាប់តំបន់មាត់សមុទ្រ​វិញ នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពីតិច​ទៅបង្គួរ ទន្ទឹមនោះ ក៏​អាច​មាន​ខ្យល់ភ្លៀង ផ្គរ រន្ទះ គួប​ផ្សំ​និងរលក​សមុទ្រ​មធ្យម៕

Advertisement
Advertisement