Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រុមការងារ ស.ស.យ.ក ស្រុកស្វាយលើ សហការ​ជួយ​សម្របសម្រួល​ការងារ​នៅទីតាំង​ប៉ុស្តិ៍​ត្រួតពិនិត្យ​សុខភាព​បឋម

ក្រុមការងារ ស.ស.យ.ក ស្រុកស្វាយលើ ចំនួន ១៧នាក់ ដឹកនាំដោយ លោក កង សុទ្ធី អនុប្រធាន ស.ស.យ.ក ស្រុកស្វាយលើ កាលពីចុងសប្តាហ៍​កន្លងទៅនេះ បាន​ចូលរួមសហការជួយសម្របសម្រួលការងារនៅទីតាំងប៉ុស្តិ៍ត្រួតពិនិត្យ សុខភាពបឋម និងចុះឈ្មោះ ឬស្កែន QR Code Stop COVID-19 “ទប់ស្កាត់កូវីដ-១៩” និងបានណែនាំនូវវិធានការ ៣ ការពារ ៣ កុំ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរឆ្លងកាត់នូវច្រកព្រំប្រទល់ (ស្រុកជីក្រែង-ខេត្រសៀមរាប និង ស្រុកស្ទោង ខេត្តកំពង់ធំ) ទីតាំងថ្មីនៅ វិទ្យាល័យ កំពង់ក្ដី ក្នុងការចូលរួមចំណែកជាមួយអាជ្ញាធរខេត្តសៀមរាប ដើម្បីរៀបចំសណ្ដាប់ធ្នាប់ នៅទីតាំងត្រួតពិនិត្យ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកធ្វើដំណើរឆ្លងកាត់ រាជធានី-ខេត្ត នានា ឬឆ្លងចូលភូមិសាស្ត្រខេត្តសៀមរាបផ្ទាល់ និងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការរីករាលដាល ជម្ងឺកូវីដ-១៩ នៅក្នុងខេត្តសៀមរាប។

Advertisement
Advertisement