Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

រដ្ឋមន្រ្តីក្រសួងវប្បធម៌ ៖ កម្ពុជាបានបាត់បង់មរតកមនុស្សរស់មួយរូបទៀត​នាថ្ងៃនេះ

តាម​រយៈ​បណ្តាញ​សង្គម លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ បានលើក​ឡើងថា កម្ពុជាបានបាត់បង់មរតកមនុស្សរស់មួយរូបទៀតនាថ្ងៃនេះ គឺលោកយាយ ទេវនាដនិម្មិត ឯម ធាយ។

លោកស្រីថា នេះគឺជាការបាត់បង់ដ៏ធំធេងមួយ ក្នុងវិស័យវប្បធម៌ ទាំងផ្នែករបាំក្បាច់បុរាណ តន្ត្រី ចម្រៀងបុរាណខ្មែរ។

« រាងកាយបាត់ទៅ ក្នុងជន្មាយុ ៨៦ឆ្នាំ តែលោកយាយបានបន្សល់ទុកនូវស្នាដៃសិល្បះខ្មែរមិនអាចកាត់ថ្លៃបាន សម្រាប់កូនខ្មែរជំនាន់ក្រោយ ដោយចងចាំនូវគុណបំណាច់ជូនជាតិនេះ គ្មានថ្ងៃបំភ្លេចបានឡើយ »។

សូម​បញ្ជាក់ថា ព្រឹទ្ធាចារ្យ ឯម ធាយ បាន​ទទួលមរណភាពនៅវេលាម៉ោង ១២:២០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ។ គាត់គឺជានាដការបាំព្រះរាជទ្រព្យ ឬរបាំក្បាច់ខ្មែរបុរាណ និងជាសិស្សរបាំព្រះរាជទ្រព្យ របស់ព្រះមហាក្សត្រយានី ស៊ីសុវត្ថិកុសុមៈនារីរត្ន សេរីវឌ្ឍនា។

ព្រឹទ្ធាចារ្យ ឯម ធាយ គឺជាមរតក​មនុស្ស​រស់ថ្នាក់​ជាតិ​ឯក​ទេស​របាំ​ក្បាច់​បុរាណ​ខ្មែរ អាចរាំរបាំជាតួនាង (តួស្រី) តួនាយរោង (តួប្រុស) ក្បាច់ប្លែង តួស្វា តួយក្ខ ច្រៀង និងដឹកនាំបង្ហាត់ក្នុងរឿង។ ព្រឹទ្ធាចារ្យ ឯម ធាយ បានបង្រៀនសិស្សរបាំបុរាណក្នុងព្រះបរមរាជវាំង តាំងពីអាយុ១៩ឆ្នាំ និងបង្ហាត់ក្នុងនាយកដ្ឋានសិល្បៈ រហូតដល់ចូលនិវត្តន៍៕

Advertisement
Advertisement