Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

ភាពយន្តនិយាយពីទាហានជប៉ុន​រឿង ONADA ទីតាំងភាគច្រើន​ថត​នៅ​ខេត្តកំពត ប្រទេស​កម្ពុជា

ខ្សែភាពយន្តដែលមានចំណងជើងថា ONADA និយាយពីទាហានជប៉ុនដែលគេចចូលព្រៃតស៊ូអស់ ៣០ ឆ្នាំ ដោយមិនទាំងដឹងថាសង្គ្រាមលោកលើកទី​២ បានចប់ហើយនោះ មានទីតាំងជា​ច្រើន​ត្រូវ​បានគេ​ថតនៅខេត្តកំពត របស់ប្រទេស​កម្ពុជា ហើយ​ខ្សែ​ភាពយន្ត​មួយ​នេះ ក៏​នឹងដាក់ចូលមហោស្រពទីក្រុង Cannes នៅពេលខាងមុខនេះផងដែរ។

បើតាម​ការ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​កាលពីព្រឹកមិញនេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន​បាន​បញ្ជាក់ថា ខ្សែភាពយន្ត​នេះ គឺ​ផលិតដោយ​កូន​ខ្មែរឈ្មោះ David Chou ជាចៅរបស់ផលិតករ វ៉ាន់ចាន់ ភាពយន្ត។

លោក David Chou ធ្លាប់បានទទួលកិត្តយសធំធេងនៅពេលលោកថតរឿង «កោះពេជ្រ» ហើយ​ការ​ថត​រឿង ONADA នេះ គឺជាកិត្តិយសមួយទៀតរបស់ខ្មែរ និង របស់ខេត្តកំពត ព្រមទាំងរបស់កម្ពុជាទាំងមូលផងដែរ៕

ទស្សនា Trailer នៃ​រឿង “ONADA” ខាង​ក្រោម៖

Advertisement
Advertisement