Connect with us

Hi, what are you looking for?

ក្នុងស្រុក

មេបញ្ជាការរងនគរបាលជាតិប្រចាំទិសភូមិភាគទី៤ យកអំណោយចែកជូនពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះនៅស្រុកបន្ទាយស្រី

នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៌ទោ ខេង រ៉ា មេបញ្ជាការរងនគរបាលជាតិប្រចាំទិសភូមិភាគទី៤ តំណាងឲ្យ​លោកនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ និងទី៥ បាននាំយកអំណោយមកទៅចែកជូនជនរងគ្រោះពីរនាក់ប្តីប្រពន្ធដែលត្រូវភ្លើងឆេះផ្ទះកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ដោយ​សារ​កូនអាយុ៤ឆ្នាំយក​ដែកកេះដុត ពេល​ឪពុកម្តាយទៅច្រូតស្មៅគោ។

ជនរងគ្រោះប្ដីមានឈ្មោះ ហិវ ហៀប អាយុ២៦ មុខរបរ កសិករ ប្រពន្ធឈ្មោះ បុិនហ៊ាន់ អាយុ ២៥ ឆ្នាំមុខរបរកសិករនិង មានកូន២នាក់ គឺទី១ ឈ្មោះ ហៀប រ៉ាវីន ភេទស្រី អាយុ៥ឆ្នាំនិងកូនទី២ឈ្មោះ ហៀប ជីហ៊ុន ភេទអាយុ៤ ឆ្នាំ។

អំណោយដែលត្រូវ​ចែកជូន​នោះ​ រួមមាន៖ អង្ករ៥០គីឡូក្រាម, តង់ធំ១ , មី១កេះ, ទឹកត្រី១យួរ ,ទឹកស៊ីអីវ១យួរ , ត្រខ១យួរ , ត្រីប្រឡាក់ស្រស់១គីឡូក្រាម , ប្រហុក១គីឡូក្រាម និងថវិកាមួយចំនួន។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៌ទោ ខេង រ៉ា បានផ្តាំផ្ញើឲ្យ​មានការប្រុងប្រយ័ត្នចេះការពារ បីកុំ បីការពារ ត្រូវពាក់ម៉ាស់លាងដៃនឹងអាកុល ដើម្បីការពារនឹងទបស្កាត់កុំអោយមានការិករាយដាលជំងឺកូវិដ ១៩៕

អត្ថបទ៖ តាំង ហូ

Advertisement
Advertisement