Connect with us

Hi, what are you looking for?

ក្នុងស្រុក

វង់អាប៉ោងមួយលេងដោយរលូនក្នុងសម័យកូវីដនៅឃុំបាស្រែ ម្ចាស់ទីតាំងថា បានបង់លុយ​ឲ្យ​ជំនាញអស់ហើយ

លោកនាយប៉ុស្ដ៍រដ្ឋបាលឃុំបាស្រែ និង​វង់ល្បែងអាប៉ោងដែលកំពុងលេងនៅក្នុងមូលដ្ឋាន

បើតាម​សេចក្តីរាយការណ៍ថា មានវង់អាប៉ោងដុះស្លែមួយកន្លែងស្ថិតនៅឃុំប្រាស្រែ នៃស្រុកអង្គរបុរី ខេត្តតាកែវបានបើកបម្រើអ្នកញៀញល្បែងជើងមួយនេះជារៀងរាល់ថ្ងៃ ដោយម្ចាស់វង់ល្បែងនេះអះអាងថា គេ​បាន​បង់លុយទៅឲ្យ​ខាង​ជំនាញ​រួចរាល់អស់ហើយ។

តាមការអាងពីម្ចាស់វង់ល្បែងអាប៉ោងដែល​គេស្គាល់ថា ឈ្មោះ ព័រ បាននិយាយថា លោកបានបង់លុយឲ្យ​អ្នកពាក់ពន្ធ័ក្នុង១ថ្ងៃ៣មុឺនរៀលទៅ​តាមជំនាញរៀងៗខ្លួន។

ប្រជាពលរដ្ឋបានលើក​ឡើងថា ខណៈ​សម័យ​កូវីដ​នេះ ទាមទារ​ឲ្យ​គ្រប់​គ្នា​អនុវត្ត​នូវ​វិធានការ​ ៣ការពារ ៣កុំ តែវង់ល្បែង​អាប៉ោងនៅឃុំបាស្រែនេះបែរជា​នៅ​លេង ដោយមានការប្រមូលផ្តុំ​មនុស្ស និងក្រោមការសម្របសម្រួលរបស់អាជ្ញាធរ​ទៀត ដូច្នេះ​មិន​ដឹងថា តើ​ស្នងការនគរបាល​ខេត្ត​តាកែវ ត្រូវ​គិត​យ៉ាងណានោះទេ?

យ៉ាងណាក៏ដោយ ពាក់ពន្ធ័ករណីខាងលើនេះ លោក សុខ សុវណ្ណ នាយប៉ុស្ដ៍រដ្ឋបាលឃុំបាស្រែបានថ្លែងថា ពិតជាមានករណីលេងអាប៉ោងក្នុងមូលដ្ឋានរបស់លោកពិតមែន តែលោកបានហៅមកអប់រំច្រើនលើកហើយ ថែមទាំងឲ្យ​ម្ចាស់វង់អាប៉ោងខាងលើទៅធ្វើ​កិច្ចសន្យាដល់អធិការនគរបាលស្រុកអង្គរបូរីថែមទៀតផង ហើយ​រឿងមេល្បែងឈ្មោះ ព័រ បានបង់លុយឲ្យ​ជំនាញណា លោកអត់ដឹងទេ តែចំពោះលោកមិនបានទទួលលុយពីមេល្បែងរូបនោះឡើយ៕

លោកនាយប៉ុស្ដ៍រដ្ឋបាលឃុំបាស្រែ និង​វង់ល្បែងអាប៉ោងដែលកំពុងលេងនៅក្នុងមូលដ្ឋាន

Advertisement
Advertisement