Connect with us

Hi, what are you looking for?

ក្នុងស្រុក

បន្លំខ្លួនធ្វើសមត្ថកិច្ច ហើយ​ដើរ​ទារលុយ​ពីអ្នក​លក់ដូរ​តាមផ្លូវ ឥឡូវ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន

ជនសង្ស័យម្នាក់​ដែល​តែង​តែ​ដើរ​ទារលុយ​ពី​អាជីវករ​លក់ដូរ​តាម​ផ្លូវ​ក្នុងក្រុង​ព្រះសីហនុ ត្រូវ​បាន​សមត្ថកិច្ចធ្វើការ​ឃាត់ខ្លួនកាលពីថ្ងៃទី១៥ មិថុនា ម្សិលមិញ។

រដ្ឋបាលខេត្តព្រះសីហនុ​បាន​ឲ្យដឹងថា ជនសង្ស័យ​រូបនោះ​មាន​ឈ្មោះ ភាង កុសល ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរសន្តិសុខឯកជន (មុន្នីឯករាជ្យ) បច្ចុប្បន្នស្នាក់នៅក្រុមហ៊ុន សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ផ្អែកតាមការចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យ​ដឹងថាកន្លងមកគាត់ធ្លាប់បានដើរទារប្រាក់ពីប្រជាពលរដ្ឋក្នុងការលក់ដូរតាមចិញ្ចើមផ្លូវបូរីកម្មករ ចាប់តាំងពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ មកដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានប្រាក់ជាបន្តបន្ទាប់ ហើយបានពាក់អាវ និងមួកនគរបាល ព្រមទាំងអះអាងប្រាប់អ្នកលក់ដូរថាខ្លួនជាសមត្ថកិច្ចថែមទៀត។

យោងតាមការបំភ្លឺរបស់ប្រជាពលរដ្ឋ បានឲ្យដឹងថាជនសង្ស័យខាងលើ ដែលនគរបាលឃាត់ខ្លួននេះ រយ:ពេលកន្លងមក បានដើរយកប្រាក់ពីប្រជាពលរដ្ឋដែលលក់ដូរតាមចិញ្ចើមផ្លូវ តាំងពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ក្នុងមួយថ្ងៃបាន១១.០០០រៀល ទៅ១៥.០០០រៀលក្នុង១កន្លែង ។

សូមបញ្ជាក់ដែរថា ជនសង្ស័យ​ក៏​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​ព្រះសីហនុ​ឃាត់ខ្លួន​ម្តង​ដែរកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ក្រោយ​ពីជនរូបនេះ​បានស្លៀកពាក់ឯកសណ្ឋានបន្លំធ្វើជានគរបាលនៅផ្សារពារណិជ្ជកម្ម តែពេលនោះសមត្ថកិច្ច​គ្រាន់តែធ្វើការអប់រំ និងចុះកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពបន្លំធ្វើជានគរបាល។

យ៉ាងណាក៏ដោយបច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងជំនាញបានធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់៕

Advertisement
Advertisement