Connect with us

Hi, what are you looking for?

ក្នុងស្រុក

ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១២នាក់

ខេត្តសៀមរាប – រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនថា កាលពីថ្ងៃទី១៥ ខែមិថុនា គេ​បានរកឃើញ​ករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន១២នាក់។

ក្នុងនោះ​៩នាក់ ជាករណីឆ្លងក្នុងសហគមន៍ ដែលមានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលនឹងប្រភពដើមមកពីស្រុកជីក្រែង។ ហើយ១ករណី ជាករណីធ្វើដំណើរមកពីខេត្តកំពង់ស្ពឺ និង២ករណី ជាករណីមករកសេវាព្យាបាលនៅមន្ទីរពេទ្យព្រះបាទជ័យវរ្ម័នទី៧ ដោយមានអាការៈសង្ស័យ ក្រុមគ្រូពេទ្យបានយកសំណាកស្រាវជ្រាវរកមេរោគកូវីដ-១៩ ទទួលបានលទ្ធផលវិជ្ជមាន។

មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥០៦នាក់ បានព្យាបាលជាសះ-ស្បើយចំនួន១១៨នាក់ ស្លាប់៣នាក់ និង៣៨៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក៕

Advertisement
Advertisement