Connect with us

Hi, what are you looking for?

ក្នុងស្រុក

បែត្រី និង​ផ្ទះ​បណ្តែង​ទឹក​ប្រមាណ១៣៨១កន្លែងក្នុងភូមិសាស្រ្តរាជធានីភ្នំពេញត្រូវបាន​រុះរើ

បើតាម​របាយការណ៍​របស់​ស្នងការដ្ឋាននគរបាល​រាជធានីភ្នំពេញ​បាន​ឲ្យដឹងថា ក្នុង​ការចូលរួមអនុវត្តសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញចុះរុះរើបែចិញ្ចឹមត្រី និងផ្ទះបណ្តែតទឹកនៅលើផ្ទៃទន្លេក្នុងភូមិសាស្រ្តរាជធានីភ្នំពេញក្នុងរយៈពេល០៣ថ្ងៃចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៤ ខែមិថុនា កម្លាំង​បានចុះរុះរើបែចិញ្ចឹមត្រី និង ផ្ទះបណ្តែតទឹកនៅក្នុងភូមិសាស្រ្តខណ្ឌចំនួន៥ បានប្រមាណ​១៣៨១កន្លែង។

លោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងទទួលផែនការងារនគរបាលចរាចរណ៍ឲ្យ​ដឹងថា ចំពោះបែចិញ្ចឹមត្រី ដែលមានត្រីគឺតម្រូវឲ្យ​នាំយកមកប្រមូលផ្តុំតែមួយក្នុងខណ្ឌព្រែកព្នៅ ដោយរង់ចាំអនុវត្តវិធានការបន្ត ដោយឡែកចំពោះបែចិញ្ចឹមត្រីដែលគ្មានត្រីចិញ្ចឹមត្រូវរុះរើចោល។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីសម្រេចមួយកាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ ដោយប្រកាសចំពោះអ្នករស់នៅនិងប្រកបបរបរលើផ្ទៃទឹកទន្លេក្នុងភូមិសាស្រ្តរាជធានីភ្នំពេញឲ្យ​រុះរើ រឺចល័តផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រីនិងសំណង់មិនរៀបរយឲ្យ​អស់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយទុករយៈពេល៧ថ្ងៃ៕

Advertisement
Advertisement