Connect with us

Hi, what are you looking for?

ក្នុងស្រុក

កិច្ចប្រជុំពិភាក្សារៀបចំក្រុមការងារគ្រូពេទ្យ ចុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតាមក្រុង ស្រុក ក្នុងខេត្តព្រះសីហនុ នាថ្ងៃទី២១ ខែមិថុនាខាងមុខនេះ

ព្រះសីហនុ៖ កិច្ចប្រជុំពិភាក្សារៀបចំក្រុមការងារគ្រូពេទ្យ ចុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតាមក្រុង ស្រុក ក្នុងខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្រ្តា នាយរងសេនាធិការចម្រុះ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថ មេបញ្ជាការរងមូលដ្ឋានសមុទ្រ អភិបាលក្រុង ស្រុក ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធផងដែរ ហើយកិច្ចប្រជុំនេះបានប្រព្រឹត្តឡើងនៅព្រឹក ថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១ នៅសាលាខេត្តព្រះសីហនុ។

នាឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់វ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋខេត្តព្រះសីហនុ។ ក្នងនោះថ្នាក់ដឹកនាំ កងកម្លាំងពេទ្យយោធាត្រូវបានចាត់បញ្ជូនចូលរួមជាមួយបុគ្គលិកពេទ្យខេត្តព្រះសីហនុ ក្នុងបេសកកម្មចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នេះផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា មានតែការចាក់វ៉ាក់សាំងទេ ដែលអាចជួយកាត់បន្ថយការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩បាន។ ហើយបើតាមស្ថិតិរបស់ស្នងការនគរបាល និងមន្ទីរផែនការ ប្រជាពលរដ្ឋគ្រប់អាយុអាចចាក់វ៉ាក់សាំងដែលកំពុងរស់នៅ និងធ្វើការងារនៅខេត្តព្រះសីហនុ​ មានចំនួនជាង២០ម៉ឺននាក់ ប៉ុន្តែបច្ចុប្បន្ននៅសល់ប្រមាណ ១៩ម៉ឺននាក់ទៀត ដែលត្រូវទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីរដ្ឋាភិបាលកម្ពុជា នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំង នឹងចាប់ផ្តើមនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ។

ឯកឧត្តមអភិបាលខេត្តបន្តថា ដើម្បីចៀសវាងការប្រមូលផ្តុំគ្នា ក្នុងការមកចាក់វ៉ាក់សាំងនេះ រដ្ឋបាលខេត្តព្រះសីហនុ បានកំណត់គោលដៅចំនួន ១៩ទីតាំងផ្សេងគ្នារួមមាន៖ ក្រុងព្រះសីហនុ មានចំនួន ៥គោលដៅ, ស្រុកព្រៃនប់ មានចំនួន ៥គោលដៅ, ស្រុកកំពង់សីលា មានចំនួន ៤គោលដៅ, ក្រុងកោះរ៉ុង មានចំនួន ២គោលដៅ, ស្រុកស្ទឹងហាវ មានចំនួន ១គោលដៅ, តំបន់សេដ្ឋកិច្ចបិតត្រាំង មានចំនួន ១គោលដៅ និងតំបន់សេដ្ឋកិច្ចចេជាង ក្នុងស្រុកព្រៃនប់ មានចំនួន ១គោលដៅ។

បន្ថែមលើនេះ ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ កម្មករ និយោជិកមានអាយុចាប់ពី ១៨ឆ្នាំឡើង នៅខេត្តព្រះសីហនុ មានដូចជា៖ មន្ទីរសុខាភិបាលខេត្ត ទទួលចាក់ ៧៦.២៣០នាក់, កងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ទទួលចាក់ ៧៥.៦៤៩នាក់, កងពលតូចលេខ ៧០ ទទួលចាក់ ១៦.២៨៦នាក់, កងកម្លាំងត្រែទ័ព ទទួលចាក់ ២៥.០០០នាក់។

ជាមួយគ្នានោះលោកឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្ត្រា នាយរងសេនាធិការចម្រុះ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខេត្តព្រះសីហនុ ជំនួសនាយទាហាន ដែលបានចូលរួមទទួលខុសត្រូវ ដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ បានឯកភាពនូវគោលការណ៍របស់អភិបាលខេត្ត ដើម្បីប្រមូលផ្តុំទាក់ទងទៅនិងសកម្មភាពការងារចាក់វ៉ាក់សាំង ដោយផ្តោតលើទិន្នន័យ គោលដៅចាក់វ៉ាក់សាំងក្នុងដំណើរការចាក់វ៉ាក់ សាំងបានលឿនទទួលបានលទ្ធផលជោគជ័យទាំងអស់គ្នា៕

ដោយ ដែនសមុទ្រ

Advertisement
Advertisement