Connect with us

Hi, what are you looking for?

ក្នុងស្រុក

ដីព្រៃលិចទឹកជាជម្រកត្រីពងកូនខាងក្រោម​ទំបន់​៧៨ក្នុងស្រុកពួក កំពុង​ត្រូវ​អ្នក​មាន​លុយ​ប្រើប្រាស់​គ្រឿងចក្រ​រំលោភយក

(សៀមរាប) – ​សេចក្តីរាយការណ៍​ពីប្រជាពលរដ្ឋ​បាន​ឲ្យដឹងថា ខណៈ​ដែល​អាជ្ញាធរ ក៏ដូចជារាជរដ្ឋាភិបាលកំពុងមមាញឹកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ គេឃើញ​ឈ្មួញ​ខិលខូច​មួយ​ចំនួន បានប្រើប្រាស់​គ្រឿងចក្រ​ចូលទៅ​លួច​ឈូសឆាយ ទន្ទានដីព្រៃលិច​ទឹក នៅ​ចំណុច​ត្រពាំងឆ្តោ ស្ថិត​នៅ​ខាង​ក្រោម​ទំនប់ ៧៨ ក្នុង​ឃុំ​សំរោង​យា ស្រុកពួក ខេត្តសៀមរាប។

បើតាម​ពលរដ្ឋ​ថា មកទល់ពេលនេះ ដីព្រៃលិចទឹកជាជម្រកត្រីពង របស់សហគមន៍​កែវពណ៌ ជាប់​មាត់​បឹងទន្លេសាបនោះ ត្រូវ​ឈ្មួញ​ទន្រ្ទាន​យក​អស់ជាង ១០ហិកតាហើយ ដោយ​គេ​នៅ​មិន​ទាន់ឃើញ​អាជ្ញាធរ​ ឬមន្រ្តីជំនាញ​ចុះ​អន្តរាគមន៍​នៅ​ឡើយទេ។

ចំពោះករណីនេះ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានមានប្រសាសន៍ថា លោក​នឹង​ឲ្យ​មន្ត្រីក្រោមឱវាទរបស់លោកចុះទៅពិនិត្យ ព្រមទាំងវែករកមុខសញ្ញាជនដែលបង្កដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។

យ៉ាងណាក៏ដោយ បើ​តាម​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​ថា ទីតាំងនោះ ពួក​គាត់​តែងតែឃើញ​អ្នក​មាន​លុយ​ប្រើប្រាស់​គ្រឿងចក្រ​មកឈូសឆាយ​ទន្រ្ទាន​ដីព្រៃលិច​ទឹក​នោះ​ជា​រហូត​មក​ហើយ ហើយ​ពួក​គាត់​រំពឹងថា អាជ្ញាធរ​នឹង​មាន​វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​ចំពោះការ​ទន្រ្ទាន​ខុសច្បាប់ទាំងនោះ៕

Advertisement
Advertisement