Connect with us

Hi, what are you looking for?

ក្នុងស្រុក

ខេត្តព្រះសីហនុ​ចាប់ផ្តើម​ចាក់វ៉ាក់សាំងកូវីដ១៩​ដល់ពលរដ្ឋ​រស់​នៅ​ក្នុងក្រុង​ចាប់ពីថ្ងៃទី១៧ មិថុនានេះ

បើតាម​សេចក្តីជូនដំណឹង​របស់រដ្ឋបាល​ក្រុង​ព្រះសីហនុ​បាន​ឲ្យដឹងថា ចាប់ពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ​២០២១នេះតទៅ ខ្លួន​នឹង​រៀបចំធ្វើការ​ចាក់​វ៉ាក់សាំង​កូវីដ​១៩ ដល់ប្រជាពលរដ្ឋនៅទូទាំងក្រុង​ព្រះសីហនុ ដោយ​ធ្វើ​ឡើង​នៅ​៥ទីតាំង។

ក្នុង​នោះ​ចាប់ពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ​២០២១ តទៅ មាន​ចំនួន ២ទីតាំង៖

  • ទីតាំងទី១ នៅសាលាបឋមសិក្សា វិទ្យាល័យ ហ៊ុន សែន ឃ្លាំងលើ (សម្រាប់ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរស់នៅភូមិ១-២-៣ នៃសង្កាត់លេខ១)។
  • ទីតាំងទី២ នៅសាលាបឋមសិក្សា អនុវិទ្យាល័យ តេជោសែនកម្មករ (សម្រាប់ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរស់នៅភូមិ២-៣-៤ នៃសង្កាត់លេខ៤)។

ចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ តទៅ មានចំនួន ០៣ទីតាំង ៖

  • ទីតាំងទី៣ នៅសាលាបឋមសិក្សា អនុវិទ្យាល័យ សាគូរ៉ា (សម្រាប់ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរស់នៅភូមិ៣ “ទំនប់រលក” នៃសង្កាត់លេខ១)។
  • ទីតាំងទី៤ នៅសាលាអនុវិទ្យាល័យ សម្តេចឪ (សម្រាប់ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរស់នៅភូមិ១-២-៣ នៃសង្កាត់លេខ២ និងប្រជាពលរដ្ឋរស់នៅភូមិ១-២-៣ នៃសង្កាត់លេខ៣)។
  • ទីតាំងទី៥ នៅសាលាបឋមសិក្សា វិទ្យាល័យ ហ៊ុនសែន មិត្តភាព (សម្រាប់ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរស់នៅភូមិ១-៥-៦ នៃសង្កាត់លេខ៤)។

Advertisement
Advertisement