Connect with us

Hi, what are you looking for?

ក្នុងស្រុក

សមត្ថកិច្ច​ចុះ​បង្រ្កាប​ទីតាំង​ល្បែង​មួយ​កន្លែង​នៅ​ស្រុកកៀនស្វាយ ពេលចុះទៅ​ដល់បាត់មនុស្ស​អស់ សង្ស័យមានគេប្រាប់មុន

(កណ្តាល) – កាលពីរសៀលថ្ងៃម្សិលមិញនេះ កម្លាំង​ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដីឥដ្ឋ ដោយ​មាន​បញ្ជា​ពីលោក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានចុះបង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែងស្ថិតនៅភូមិយួន ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល តែពេលសមត្ថកិច្ចចុះទៅដល់ ស្រាប់តែម្ចាស់ទីតាំងរួមទាំងអ្នក​លេងនាំគ្នាគេចខ្លួនបាត់អស់ ដែល​គេ​សង្ស័យថា មានគេលួចប្រាប់មុន។

បើតាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋថា ទីតាំងល្បែងស៊ីសងភ្នាល់ដាក់លុយខាងលើនេះបានបើកដំណើរការលេងជាប្រចាំ និងហ៊ោកញ្ជ្រៀវ ដោយគ្មានខ្លាចញញើតសមត្ថកិច្ចនោះឡើយ, តែ​នៅពេល​សមត្ថកិច្ចចុះ​ទៅ​បង្រ្កាប អ្នក​លេង​ទាំងនោះ​ដូចដឹងខ្លួន​មុន គឺបាន​គេចខ្លួន​អស់ ដែល​គេសង្ស័យថា ប្រហែល​ជា​មាន​ព្រាយ​ដែល​ម្ចាស់ទីតាំងធ្លាប់សែនព្រេនឲ្យ ឲ្យដំណឹង​ហើយ​មើលទៅ។

យ៉ាងណាក៏ដោយ ចំពោះ​ករណីល្បែង​ស៊ីសងនេះ សមត្ថកិច្ចបានបញ្ជាក់ថា ខ្លួន​នឹងធ្វើការ​ស្រាវជ្រាវរកម្ចាស់ទីតាំងយកមកធ្វើកិច្ចសន្យា អប់រំ មិនឲ្យមានការប្រមូលផ្ដុំមនុស្ស និងបញ្ឈប់សកម្មភាពលេងល្បែងស៊ីសងចាប់ពីពេលនេះតទៅ៕

Advertisement
Advertisement