Connect with us

Hi, what are you looking for?

ក្នុងស្រុក

មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ប្រគល់ផ្ទះ ១ខ្នងដល់ពលរដ្ឋ​ក្រិក្រ​នៅស្រុកប្រាសាទបាគង

(សៀមរាប) – លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប តំណាង ឯកឧត្តម ប្រធានគណៈកម្មាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប និងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការ សមាគមន៍អតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី១៧ មិថុនា នេះ បាន​ចុះប្រគល់ផ្ទះ ១ខ្នង សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ដែលជាអំណោយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូនលោកស្រី នួន ឈរ ដែលជាភរិយារបស់អតីតយុទ្ធជនដែលបានពលី នៅភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលទីទាល់ក្រលំបាក។

Advertisement
Advertisement