Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឃាត់ខ្លួនជនជាតិចិន២នាក់ ករណីចែកចាយវ៉ាក់សាំងកូវីដ១៩

(កោះកុង) – ជនជាតិចិន​ចំនួន២នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ ធ្វើ​ការ​ឃាត់​ខ្លួនយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះ នៅចំណុចមុខក្រុមហ៊ុន LYP Group ក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ក្រោយពីពួកគេបានធ្វើសកម្មភាពចែកចាយ វ៉ាក់សាំងកូវីដ១៩ ប្រភេទ Sinovac ។

ជនជាតិចិនដែលឃាត់ខ្លួនត្រូវ​បាន​បញ្ជាក់ថា ទី១.ឈ្មោះ Li Changqing ភេទប្រុស អាយុ ៥៣ឆ្នាំ និងទី២.ឈ្មោះ Huang Zhongwer ភេទប្រុស អាយុ ៤២ឆ្នាំ ស្នាក់នៅភូមិចាំយាម ឃុំប៉ាក់ខ្លង។ ពួក​គេ​ត្រូវ​ចោទប្រកាន់ពាក់ព័ន្ធទៅនិងបទល្មើសចែកចាយឱសថខុសច្បាប់ ។

ក្រោយការឃាត់ខ្លួនជំនាញដកហូតបានរថយន្ត ០១គ្រឿង ម៉ាកព្រូស​ ពណ៌ប្រផេះ​ ពាក់ស្លាកលេខ 2AW-4072 ថ្នាំវ៉ាក់សាំង Sinovac​ ចំនួន ៦៥ដប, ធុងស្នោរក្លាសេថ្នាំ​ចំនួន ០១, ម្ជុល,​ សារ៊ាំងចំនួន ៤៥ដើម សំឡីអាល់កុលជូតដៃចំនួន ១១កញ្ចប់,​ ស្រោមដៃចំនួន ០៣គូរ និងទឹកអាល់កុលចំនួន ០៣ដប ។

ក្រោយការឃាត់ខ្លួន ជំនាញអាវុធហត្ថបានធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធី ៕

Advertisement
Advertisement