Connect with us

Hi, what are you looking for?

ក្នុងស្រុក

បង្រ្កាបគ្រឿងញៀនទ្រង់ទ្រាយធំនៅព្រំដែន​កម្ពុជា-ថៃ រឹបអូស​បានជាង​៤០គីឡូក្រាម

យ៉ាងហោចណាស់​​មានមុខ​ស​ញ្ញ​គ្រឿងញៀន​ចំនួន ៧​នាក់ ត្រូវបាន​ឃាត់ខ្លួន​បន្តបន្ទាប់ ករណី​គ្រឿងញៀន​ជួញដូរ​គ្រឿងញៀន​ជាង ៤០​គីឡូក្រាម កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២១កន្លងទៅ នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង​ស្រុក​ម៉ាឡៃ ខេត្តបាត់ដំបង​។

បើតាម​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនសង្ស័យ ៧​នាក់ មានឈ្មោះ រ៉ុង យ៉ី​ង​ហាក់​, ឈ្មោះ រ៉ុង គីម​ហ៊ាង​, ឈ្មោះ សុខ សេ​ថា​, ឈ្មោះ វ៉ាន់ ឈី​ដា​, ទាំង​៤​នាក់​នេះ ជា​ជនជាតិ​ថៃ និង​ដកហូត​បាន ម្ស៉ៅ​ក្រាម​ចំនួន ៣៣​កញ្ចប់​ធំ​, ម្សៅ​ក្រាម​ស​ថ្លា​ចំនួន ៥​កូន​ថង់​, ថ្នាំ​ច្រក​ថង់​ពណ៌​ខៀវ ២​កញ្ចប់​, ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក​(​រាង​បេះដូង​) ២​កូន​ថង់​, ថ្នាំ​គ្រាប់​ពណ៌​ត្រួយ​ចេក​រាង​ចតុកោន ២​កូន​ថង់​, ថ្នាំ​គ្រាប់​ពណ៌​ក្រហម​រាង​មូល ១​កូន​ថង់ និង​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​២ សម្ភារៈ​កែច្នៃ​ប្រើ​គ្រឿងញៀន​មួយចំនួន និង​រថយន្ត​១​គ្រឿង​។

នៅ​ថ្ងៃ​ដដែល កម្លាំង​ជំនាញ បន្ត​ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​ភូមិ​អូរ​អំពិល ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបាត់ដំបង ឈានទៅដល់​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឡេង គឹម​ឡាយ (​គេចខ្លួន​) រកឃើញ​ម្សៅ​ក្រាម​ព​ណ៍ស​ថ្លា​ចំនួន ១​កញ្ចប់ និង​១​កូន​ថង់​តូច​, កាំភ្លើង​ម៉ា​ក់ឡុក​ចំនួន ១​ដើម មាន​គ្រាប់​១៦​គ្រាប់ ថ្នាំ​ប្រភេទ​គ្រាប់ និង​ទឹក​មួយចំនួនធំ​ទៀត ព្រមទាំង​រថយន្ត ១​គ្រឿង​ទៀត​។ ជាមួយគ្នា​គ្នា កម្លាំង​សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣​នាក់​ទៀត ឈ្មោះ ឡុង សារិទ្ធ​, ឈ្មោះ គួ​ន ស្រី​ឡាន់ និង​ឈ្មោះ សេង ស្រី​និ​។

​ជនសង្ស័យ​ទាំង ៧​នាក់​នេះ ត្រូវបាន​បញ្ជូនទៅ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​សាកសួរ និង​បន្ត​អនុវត្តតាម​និតិ​វិធី​៕​

Advertisement
Advertisement