Connect with us

Hi, what are you looking for?

ក្នុងស្រុក

វ៉ាក់សាំងកូវីដ-១៩ ចំនួន១លានដូសទៀត បានដឹកមកដល់ប្រទេស​កម្ពុជាហើយ

នៅវេលាម៉ោង​ប្រមាណ១០ព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ​២០២១នេះ វ៉ាក់សាំង​កូវីដ១៩ ប្រភេទ​ស៊ីណូវ៉ាក់ ផលិតនៅប្រទេសចិន ចំនួន​១លានដូសថែមទៀត បានដឹក​មក​ដល់​ព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយ។

បើគិត​ទាំង​វ៉ាក់សាំង១លានដូសដែល​ដឹក​មក​ដល់​កម្ពុជា​នៅថ្ងៃនេះ កម្ពុជាបានទទួលវ៉ាក់សាំង​សរុបចំនួន ៩លានដូសហើយ ដែលក្នុងនោះ​មានទាំង​ជំនួយ​របស់​ប្រទេស​ចិន ជំនួយរបស់កូវ៉ាក់ និង​កម្ពុជាបញ្ជា​ទិញ។

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងថា វ៉ាក់សាំងកូវីដ១៩ នឹង​ត្រូវ​ដឹក​មក​កាន់ប្រទេស​កម្ពុជា​ជា​បន្ត​បន្ទាប់ទៀត ក្នុងនោះ​នៅចុងខែនេះ វ៉ាក់សាំងចំនួន ២លានដូស​ទៀត​នឹង​ដឹក​មក​កម្ពុជា ហើយ​នៅខែកក្កដា នឹង​មានចំនួន ៣លានដូសថែមទៀត។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ប្រមាណ១៣លាននាក់ ដែល​ត្រូវនឹងវ៉ាក់សាំងប្រមាណ ២៦លានដូស៕

Advertisement
Advertisement