Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ព្រឹកនេះកម្ពុជា នឹងប្រារព្ធពិធីបើកដំណើរការចម្រាញ់មាសលើកដំបូង នៅតំបន់អូរខ្វាវ

នៅព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងរ៉ែនិងថាមពល ជាសេនាធិការ នឹងប្រារព្ធពីធីបើកដំណើរការចម្រាញ់មាសលើកដំបូង របស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី។

យោង​តាម​របាយការណ៍ ទីតាំងនេះ ក្រុមហ៊ុន​អាច​ផលិតមាសសុទ្ធ​បាន​ប្រមាណ ៣តោន​ក្នុង​មួយ​សម្រាប់​រយៈ​ពេល៨ឆ្នាំដំបូង ហើយ​រំពឹងថា នឹងអាច​ពង្រីក​លទ្ធភាពអាជីវកម្ម​បន្ថែមទៀត។

បើតាម​ការ​លើក​ឡើង​របស់​សម្តេច ហ៊ុន សែន ផលិតផល​មាស​ជា​លក្ខណៈ​ឧស្សាហកម្ម​នៅ​តំបន់អូរខ្វាវនេះ នឹង​ផ្តល់​ជា​ចំណូល​ដុល​មធ្យម​ប្រមាណ ១៨៥លានដុល្លារ​ក្នុង​មួយ​ឆ្នាំ ក្នុងនោះ​ចំណូលថវិកាជាតិពីសួយសារ និង​សារពើពន្ធ​ផ្សេងៗ​ជា​ធម្យម​ប្រមាណ ៤០លានដុល្លារក្នុង​មួយ​ឆ្នាំ៕

Advertisement
Advertisement