Connect with us

Hi, what are you looking for?

ក្នុងស្រុក

ពលរដ្ឋថា ក្រុមប្រឹក្សា​ឃុំព្រែកផ្ទោល​ម្នាក់​កំពុងរត់ការច្បាប់កាយត្រពាំងបុរាណមួយនៅភូមិ​ភ្នំបាទេព ខណៈអភិបាលស្រុកថា មិនអនុញ្ញាតិឲ្យ​ឈ្មួញណាម្នាក់កាយនោះទេ

បើតាម​សេចក្តីរាយការណ៍​មួយបាន​ឲ្យដឹងថា កាលពីពេលថ្មីៗនេះ សមាជិកក្រុមប្រឹក្សាឃុំព្រែកផ្ទោលម្នាក់ គឺលោក អឹម សូលីដា កំពុងរត់ការសុំសិទ្ធកាយយកអាចម៏ដីពីក្រុង​ត្រពាំង​បេតិភ័ណ្ឌបុរាណប្រវត្តិសាស្រ្ត ស្ថិត​ក្នុង​ភូមិ​បាទេព យកទៅលក់ក្រោមលេសស្ដារត្រពាំង។

សេចក្តីរាយការណ៍ថា លោក អឹម សូលីដា បានរត់ការច្បាប់ពីលោកមេភូមិនិងលោកមេឃុំរួចហើយ នៅតែការចុះហត្ថលេខាពីលោក ឌឹម គឹមសាន្ត អភិបាលស្រុកអង្គរបូរី តែប៉ុណ្ណោះ គេ​នឹងដាក់គ្រឿងចក្រដំណើរការកាយយកអាចម៏ដីក្នុងត្រពាំងប្រវត្តិសាស្រ្តនោះហើយ។

សូម​បញ្ជាក់ថា ត្រពាំង​បុរាណនោះ មានទំហំប្រមាណ ៣ហិកតា ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ក្រោយ​ពី​គេ​រកឃើញថា ត្រពាំងនោះ គឺជា​ត្រពាំងប្រវត្តិសាស្រ្ត។

ជុំវិញ​ករណីនេះ លោក ណុប ឌល មេឃុំព្រែកផ្ទោល បានទទួលស្គាល់ថា លោកពិតជាបានចុះហត្ថលេខាលើឯកសារតាមការស្នើរសុំរបស់លោក អឹម សូលីដា សមាជិកក្រុមប្រឹក្សាឃុំព្រែកផ្ទោលមែន តែរឿងអនុញ្ញាតិតាមកាស្នើរសុំ គឺអាស្រ័យនៅខាងស្រុកដែលមានជំនាញពាក់ពន្ធ័ច្រើន។

លោកមេឃុំបន្តថា រឿងត្រពាំងល្បើក គឺពិតជាត្រពាំងបុរាណប្រវត្តិសាស្រ្តពិតមែន និងជាទ្រព្យសម្បត្តិរបស់រដ្ឋគ្មានកម្មសិទ្ធរបស់អ្នកណាម្នាក់ទេ តែការស្នើរសុំស្ដារគឺដើម្បីបានទឹកស្រោចស្រពដំណាំអ្នកដែលកំពុងអាស្រ័យផលនៅលើដីត្រពាំល្បើកនេះ ហើយលោកមេឃុំបានបញ្ជាក់ទៀតថា ត្រពាំងនេះជាត្រពាំងបុរាណដូច្នេះទំនងជាមានវត្ថុបុរាណ ឬវត្ថុអាថ៌កំបាំងអ្វីខ្លះលោកអត់ដឹងដែរ តែទុកឲ្យ​ខាងថ្នាក់ស្រុកស្រាវជ្រាវតាមហ្នឹងទៅ។

ចំណែកលោក ឌឹម គឹមសាន្ត អភិបាលស្រុកអង្គរបុរីបានឲ្យ​ដឹងថា ចំពោះការស្នើរសុំស្ដារត្រពាំងល្បើកជាត្រពាំងបុរាណប្រវត្តិសាស្រ្តខាងលើ គឺលោកមិនអនុញ្ញាតិឲ្យ​កាយជាដាច់ខាត ព្រោះវាជាទ្រព្យសម្បត្តិវប្បធម៏របស់ជាតិ៕

Advertisement
Advertisement