Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឃាត់ខ្លួន​ឧត្តមសេនីយ៍ទោ​ក្រសួងមហាផ្ទៃម្នាក់ ពាក់ព័ន្ធករណីឆបោក​រឿង​រត់ការចូលក្របខណ្ឌប៉ូលិស

នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានចាប់ឃាត់ខ្លួនលោកឧត្តមសេនីយ៍ទោ ហង្ស វណ្ណៈ នៅក្រសួងមហាផ្ទៃ រួចញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើស ឆបោកប្រាក់ជាង២ម៉ឺនដុល្លារ រត់ការចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ តែមិនបានសម្រេច ។

​តាមរបាយការណ៍ថា​ លោក ហង្ស វណ្ណៈ ត្រូវបានចាប់ខ្លួន តាមដីកាបង្គាប់ឲ្យ​ចាប់ខ្លួនរបស់ លោក ម៉ៅ ស៊ីណា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចំពោះបណ្តឹងរបស់ប្រជាពលរដ្ឋម្នាក់ ដែលប្តឹងចោទប្រកាន់ថា លោកបានយក​លុយគេចំនួន ២២,០០០ដុល្លារមេរិក ទៅរត់ការចូលបម្រើការងារជាមន្ត្រីនគរបាលជាតិ ប៉ុន្តែមិនបានសម្រេចតាមការសន្យា និងថែមទាំងគេចវេសមិនជួយដោះស្រាយជាមួយម្ចាស់ប្រាក់ទៀត​៕

Advertisement
Advertisement