Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ខ្មែរផ្ដើមប្រមូលមាសពីក្នុងដីហើយ ! គ្រាន់តែតំបន់អូខ្វាវ..បាន​ជិត២លានតោនក្នុង១ឆ្នាំ

មណ្ឌលគិរី ៖ ដោយចំណាយពេលជិត១៤ឆ្នាំ ក្នុងការសិក្សាស្រាវជ្រាវ កាលពី​ថ្ងៃទី២១ មិថុនា ម្សិលមិញ កម្ពុជាបានប្រកាសពីការចម្រាញ់​យករ៉ែមាសពីក្នុងដីរបស់​ខ្លួនជា​លើកដំបូង នៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

រ៉ែមាសដែលគេស្រាវជ្រាវរកឃើញ ត្រូវបានដាក់តាំង

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងថា ការចម្រាញ់ត្រូវបានធ្វើឡើងដោយក្រុមហ៊ុន Renaissance Minerals (Cambodia) Limited  ។ ហើយនៅពេលដំណើរការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសនេះ មានសមត្ថភាពជីកយករ៉ែឆៅប្រមាណជិត ២ លានតោនក្នុង១ឆ្នាំ និងចម្រាញ់ចេញជាដុំមាសកម្រិត ៩០ភាគរយ ។

ជាមួយគ្នាលោករដ្ឋមន្ត្រីក៍បានលម្អិតឲ្យដឹងផងដែរថា ក្នុងផលិតកម្មនេះ នឹងស្រូបទាញកម្លាំងពលកម្មសរុបប្រមាណ ៤៦២ នាក់ ក្នុងនោះជនជាតិខ្មែរប្រមាណ ៤២៧ នាក់ និងបរទេស ៣៥ នាក់ ហើយអាចទាញចំណូលប្រមាណ ១៨៥ លានដុល្លារសហរដ្ឋអាមេរិកក្នុង១ឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្ទាល់មានប្រមាណ ៤០ លានដុល្លារសហរដ្ឋអាមេរិក ៕

Advertisement
Advertisement