Connect with us

Hi, what are you looking for?

ក្នុងស្រុក

ចាប់៣នាក់ ក្រោយសម្លាប់បុរសម្នាក់​រឿងទាស់សម្ដីគ្នាក្នុងវង់បាល់

តាកែវ ៖ បុរស៣នាក់​ត្រូវបានសមត្ថកិច្ចចាប់​ខ្លួនកាលពីថ្ងៃទី២២ មិថុនា នៅចំណុច​ភូមិ​ភ្នំ​តូច ឃុំ​សំភី ស្រុក​បាទី​ ខេត្តតាកែវ ពីបទថា បាន​ព្រួតគ្នាកាប់សម្លាប់បុរសម្នាក់ រឿងទាស់សម្ដីក្នុងវង់បាល់ ។

ជនសង្ស័យទាំង៣នាក់ ដែលរងការចោទថា បាន​សម្លាប់ដៃគូក្នុងវង់បាល់របស់ខ្លួន ​រឿងទំនាស់ពាក្យសម្ដី

ជនសង្ស័យមានឈ្មោះ​ទី​១ ៖ ម៉​ង សម្បត្តិ អាយុ​២១​ឆ្នាំ​ , ទី​២ ៖ ម៉​ង សីហា អាយុ​១៩​ឆ្នាំ និង​ទី​៣ ៖ ​ឈ្មោះ ឌឹ​ម ប្រុស ហៅ​រាជ អាយុ​១៩​ឆ្នាំ ។ ពួកគេទាំង៣រស់នៅក្នុង ​ភូមិ​ខ្នារ​ទង់ ឃុំ​កុមា​រាជា ស្រុក​បាទី ខេត្តតាកែវ​ ។

ពួកគេត្រូវបាន​ចាប់​ខ្លួនបន្ទាប់ពីបានប្រើប្រាស់កាំបិតផ្គាក់​កាប់ទៅលើជនរងគ្រោះឈ្មោះ មាំ​ង ខេ​ម​រៈ អាយុ​២៧​ឆ្នាំ បណ្ដាលឲ្យស្លាប់ភ្លាមៗកាលពីយប់ថ្ងៃទី១៩ ខែមិថុនា នៅក្នុងភូមិខ្នាទុង ដោយសារទាស់សម្ដីគ្នា​ក្នុងវង់បាល់ ។ ជនសង្ស័យបាន​សារភាពប្រាប់សមត្ថកិច្ចថា ពួកគេពិតជាបានព្រួតគ្នាសម្លាប់ជនរងគ្រោះ​ដោយប្រើកាំបិតផ្គាក់មែន ៕

Advertisement
Advertisement