Connect with us

Hi, what are you looking for?

ក្នុងស្រុក

យុវជនម្នាក់ត្រូវ​ក្រុមក្មេងស្ទាវ​ដេញ​កាប់​ស្លាប់​នៅ​លើ​ដងផ្លូវ សមត្ថកិច្ច​កំពុងស្រាវជ្រាវ

(កោះកុង) – យុវជន​ម្នាក់​ត្រូវ​គេ​ប្រទះឃើញ​ដេក​ស្លាប់នៅលើដងផ្លូវនៅខាងមុខ​សាលា​រៀន​ខមរសាមគ្គី ក្នុង​ភូមិ​១ សង្កាត់ដងទង់ ក្រុង​ខេមរភូមិន្ទ កាលពីវេលាម៉ោងជាង១០នាយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១។

បើតាមលើកឡើងពីសមត្ថកិច្ចថា ជនរងគ្រោះមានឈ្មោះ លី ង៉ា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា។ យុវជនរូបនេះ ត្រូវ​គេ​ប្រើ​កាំបិទ​ផ្គាក់កាប់បណ្តាលឲ្យស្លាប់។

ចំពោះមូលហេតុដែលផ្តើមអោយមានការកាប់សម្លាប់គ្នានេះ សមត្ថកិច្ច​នៅ​មិន​ទាន់​បញ្ជាក់ទេ ដោយ​កំពុងធ្វើការ​ស្រាវជ្រាវ។

យ៉ាងណាក៏ដោយ ក្រោយធ្វើកោសល្យវិច័យរួច ជំនាញបានប្រគល់សាកសពជនរងគ្រោះ ទៅអោយក្រុមគ្រូសារដើម្បីយកទៅចាត់ចែងតាមប្រពៃណី៕

Advertisement
Advertisement