Connect with us

Hi, what are you looking for?

ក្នុងស្រុក

គេចរ៉ឺម៉ក ជាន់ហ្វាំង ច្រឡាំទៅជាន់ហ្គារ បុក​ចូល​ផ្ទះវេលុយ ផ្អើលទាំងព្រឹក

(សៀមរាប) – កាលពីវេលាម៉ោង​ប្រមាណ១០ព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ​២០២១នេះ នៅចំណុចផ្លូវ​ខាងក្រោយ​ផ្សារ​លើធំថ្មី ហៅផ្លូវ​តាអុច ក្នុង​ភូមិ​តាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប មាន​ករណីគ្រោះថ្នាក់មួយ​បានកើត​ឡើង ដោយរថយន្ត​ព្រូសមួយ​គ្រឿង​ជិះ​គ្នា​៣នាក់ បានបុក​ចូល​ផ្ទះ​វេលុយ ក្រោយ​ពីអ្នកបើកបរ​ជាន់ហ្គារ ដោយ​ច្រឡំថាជាហ្វាំង។

បើតាមសាក្សីនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ឃើញមានរថយន្តព្រូស ពណ៌សមួយគ្រឿងបើកបរពីទិសខាងត្បូង ខណៈមក​ដល់កន្លែង​កើតហេតុ ក៏​បានគេចពីម៉ូតូរ៉ឺម៉ក ហើយប្រហែលមិនជាន់ហ្វ្រាំង បែរជាជាន់ហ្គារ ក៏​បុក​ចូលក្នុងផ្ទះវេរលុយ យីហោ អ៊ី ម៉ាននី ខ្ទេចទ្វា កញ្ចក់ និង ទូរទស្សន៍ អស់ចំនួន៣គ្រឿង តែសំណាងល្អនៅក្នុងនោះ​គ្មានមនុស្ស កុំ​អីមិនដឹងជាយ៉ាងណានោះទេ។

នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលខេត្តសៀមរាបបានបញ្ជាក់ថា ជនបង្កមានឈ្មោះ ប៊ិន ដូរិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ ជាបុគ្គលិកអចលនទ្រព្យ ក្នុងក្រុងសៀមរាប មានស្រុកកំណើតនៅភូមិកំពង់ចន្លុះ ឃុំពាង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម បើកបររថយន្ត ម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២.BC.១៩៨២ ស៊េរី ឆ្នាំ២០១០ មកពីទិសខាងត្បូង បត់មកកើត បំរ៉ុងទៅផ្ទះ ខណៈពេលនោះ មកដល់ចំណុចកើតហេតុ ស្រាប់តែបើកចូលផ្ទះវេរលុយ យីហោ អ៊ី ម៉ានី វីរៈ តែម្តង។

បច្ចុប្បន្ន ជនបង្ក និង ជនរងគ្រោះ បានត្រូវរ៉ូវគ្នាបង់ប្រាក់ចំនួន១០៥០ដុល្លារ ដើម្បីបញ្ចប់រឿង៕

Advertisement
Advertisement