Connect with us

Hi, what are you looking for?

ក្នុងស្រុក

ចលនាយុវជនកម្ពុជា ក្រុម១៥៧ ស្រុកសូទ្រនិគម នាំយកអំណោយចែកជូនដល់ដល់កងកម្លាំងប្រចាំការនៅវិទ្យាល័យដំដែ 

(សៀមរាប) – កាលពីថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ២០២១ ក្រោមការណែនាំរបស់​ លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប លោក ស វណ្ណារ័តន៍ អនុប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកសូទ្រនិគម សាខាខេត្តសៀមរាប តំណាងលោក ជា ម៉េងហុង ប្រធានចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកសូទ្រនិគមសាខាខេត្តសៀមរាប បានដឹកនាំសមាជិក សមាជិកា ព្រមទាំងមានការអញ្ជើញចូលរួមអំពីលោក ម៉ក់ ប្រុស អភិបាលនៃគណៈអភិបាលស្រុកសូទ្រនិគម នាំយកអំណោយ ចែកជូនដល់កងរាជអាវុធហត្ថស្រុក និងកងកម្លាំងស្នងការនគរបាលខេត្តប្រចាំការនៅវិទ្យាល័យដំដែ។

អំណោយដែលទទួលបាននោះ កងរាជអាវុធហត្ថស្រុក ទទួលបានម៉ាស់ ២៥ប្រអប់​, ទឹកសុទ្ធ​ ៣កេស​ , កូកា​ ២កេស​ និង អាល់កុល​ ៣០លីត្រ។

កងកម្លាំងប្រចាំការនៅមណ្ឌល​ ព្យាបាលជំងឺ វិទ្យាល័យ​ដំដែក ទទួលបាន ម៉ាស់ ២៥ប្រអប់​, ទឹកសុទ្ធ​ ៣កេស​, កូកា​ ២កេស  និងអាល់កុល​ ៣០លីត្រ។

ក្នុងនោះផងដែរ​ លោក ស វណ្ណារ័តន៍ បានមានមតិផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ​ ដែលកំពុងសម្រាកព្យាបាល សូម​មេត្តា​ចូល​រួមអនុវត្តន៍នូវ​វិធានការ​ ​របស់​រាជរដ្ឋាភិបាល​ (៣ការពារ​ ៣កុំ) ដេីម្បីជៀសផុតពីជំងឺcovid19​ ដ៏កាចសាហាវមួយនេះ ទោះបីជាសះស្បើយហើយក៏ដោយ៕

Advertisement
Advertisement