Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

តុលាការសម្រេចឃុំខ្លួនតារាសម្ដែងម្នាក់​ រឿងហិង្សា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ

ភ្នំពេញ៖តុលាការក្រុងភ្នំពេញ នារសៀល​ថ្ងៃទី២៣ មិថុនា នេះ បាន​សម្រេចឃុំខ្លួនតារាសម្ដែងម្នាក់​ រឿងប្រើអំពើហិង្សាទៅលើមិត្តស្រីរបស់ខ្លួន និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ។​

តារាសម្ដែង អេដវីន ពេលត្រូវបានបំពាក់ខ្នោះដៃ

ជនសង្ស័យឈ្មោះ​ យិត មាសឧស្សាហ៍ ហៅអេដវីន អាយុ២៦ឆ្នាំ បាន​រងការចោទប្រកាន់ពីមិត្តស្រីរបស់ខ្លួនឈ្មោះ សុទ្ធ បញ្ចកា ថា បានញាំញីនាង​ដោយអំពើហិង្សាជាយូរមកហើយបង្ករឲ្យមានស្លាកស្នាមស្ទើរពេញខ្លួន រួមទាំងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ម្ដាយនាងផងដែរ ។

យ៉ាងណាក៍ដោយ ដោយនៅអាណិតស្រណោះ នាងបានព្យាយាមដកពាក្យបណ្ដឹងនៅស្ថាប័នអយ្យការ ដែរ ។ តែអ្វីៗហួសពេលទៅហើយ​ ដោយមន្ត្រីអាវុធហត្ថ​បាន​ដាក់ខ្នោះមិត្តប្រុសរបស់នាង​ រួចរុញគូថឡើងឡានបញ្ជូនទៅកាន់ពន្ធនាគារព្រៃស ៕

Advertisement
Advertisement