Connect with us

Hi, what are you looking for?

ក្នុងស្រុក

ប្រពន្ធចុងរវល់ទៅមើលម្តាយឈឺនៅឯស្រុក ប្តីលួចគាស់ផ្ទះយកលុយទៅទិញឡាន និង​ផ្ញើឲ្យ​ប្រពន្ធដើម

(សៀមរាប) – កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ​២០២១ម្សិលមិញនេះ មាន​ករណីផ្អើលឆោឡោមួយ​បាន​កើត​ឡើង នៅចំណុច​ភូមិ​ខ្នារ សង្កាត់ជ្រាវ ក្រុង​សៀមរាប ក្រោយពីផ្ទះ​របស់ស្រ្តីម្នាក់​ត្រូវបាន​គេ​គាស់កកាយ រួច​លួច​យកទ្រព្យ​សម្បត្តិ​អស់មួយ​ចំនួនធំ។

យោង​តាម​ពាក្យ​បណ្តឹង​របស់ស្រ្តីឈ្មោះ បឿ ឈុននី អាយុ ៣៦ឆ្នាំ បាន​បញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០២១ ខ្លួន​បានចាក់សោទ្វាផ្ទះទុកចោល ហើយទៅមើលម្តាយឈឺនៅខេត្តត្បូងឃ្មុំ លុះរហូតដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ខ្លួន​បានត្រឡប់មកផ្ទះវិញ ក៏ឃើញផ្ទះមានស្នាមគាស់ និងរ៉ើកកាយ ក្នុងបន្ទប់ដេក ដោយគាត់បានបាត់បង់ប្រាក់ដុល្លារ ចំនួន 12400 ដុល្លារ ខ្សែកមាស ០១ខ្សែ ទម្ងន់ 01តម្លឹង (ទ្រព្យសម្បត្តិទាំអស់របស់ ជនរងគ្រោះក្នុងស្រោមខ្នើយក្នុងបន្ទប់ដេក) ។

ក្រោយពេលទទួលពាក្យបណ្តឹងហើយ ប៉ុន្មានម៉ោងក្រោយមក សមត្ថកិច្ច​បានស្រាវជ្រាវ និង​ដាក់ការសង្ស័យទៅលើឈ្មោះ យ៉ែម សំណាង (ត្រូវជាប្តីចុងរបស់ជនរងគ្រោះ) ហើយ​បានធ្វើការឃាត់ខ្លួននៅវេលាម៉ោង៣រសៀលថ្ងៃទី២៣ ខែមិថុនា នោះយកមកសាកសួរ។

ចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា គាត់ពិតជាបានធ្វើសកម្មភាពគាស់ផ្ទះប្រពន្ធចុង ពិតប្រាកដមែន កាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី១៩ ខែមិថុនា ក្រោយ​ឃើញប្រពន្ធចុងខ្លួន​មិននៅផ្ទះ ដោយ​ខ្លួនបានចូលធ្វើសកម្ម ភាពដោយយកដង្កាប់ កាត់ស័ង្កសីបង្អួច ហើយលូក ដៃបើកគន្លឹះទ្វារចូលបន្ទប់ ហើយធ្វើសកម្មភាព លួចយកប្រាក់ដុល្លាចំនួន 11200$ និង ខ្សែកមាស ១ខ្សែមិនដឹងទម្ងន់ ដើម្បីយកប្រាក់ទៅទិញរថយន្ត តែក្រោយពេលធ្វើសកម្មភាពហើយ ខ្លួន​បានយកប្រាក់និងខ្សែកផ្ញើទៅឲ្យ​ប្រពន្ធដើមនៅខេត្តត្បូងឃ្មុំ។

ក្រោយ​ការសាកសួរកម្លាំង​បានរៀបចំ​កសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅ​កាន់តុលាការដើម្បីចាត់ការទៅតាមនីតិវិធី៕

អត្ថបទ៖ តាំង ហូ

Advertisement
Advertisement