Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

ខ្លោងទ្វារតាកាវ នៃក្រុង​អង្គរធំ កំពុងត្រូវ​បានជួសជុល​ដោយ​អាជ្ញាធរ​ជាតិអប្សរា

ខ្លោងទ្វារតាកាវ ដែល​ជាខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារទាំង៥នៃក្រុងអង្គរធំដែលស្ថិតនៅទិសខាងលិចនៃប្រាសាទបាយ័ន្ត។ ខ្លោងទ្វារនេះសង់អំពីថ្មភក់ និងថ្មបាយក្រៀម ដែលមានកំពូលរូបព្រហ្មមុខបួនចំនួន៣ នៅពីលើ កំពូលកណ្តាលមានកម្ពស់រហូតដល់២៣ម៉ែត្រ។ រីឯតាមចំណុចកែងនៃខ្លោងទ្វារ មានរូបព្រះឥន្ទគង់លើដំរីក្បាលបី ហើយនៅខាងលិចមានស្ពានហាលដែលមានលម្អដោយរូបទេវតានិងយក្សទាញព្រ័ត។

ដោយសារកត្តាអាយុកាល អាកាសធាតុ និងសង្គ្រាម បានធ្វើឲ្យ ដើមឈើដុះលើនិងក្បែរ បានបណ្តាលឱ្យរូបចម្លាក់បង្កាន់ដៃយក្សនិងទេវតាដួលរលំស្ទើរអស់គ្មានសល់ ហើយបានធ្វើឱ្យរចនាសម្ពន្ធរបស់ខ្លោងទ្វារមួយភាគធំ បានរងនូវការខូចខាតជាខ្លាំងដោយរូបចម្លាក់ព្រះឥន្ទគង់លើដំរីក្បាលបី បានរលុះធ្លាក់ដី ដំបូលរលុះនិងផ្នែកនៅសលបានហែកញែករកកលនឹងរលុះធ្លាក់មកដី។

កញ្ញា ហាន សុច្ចរី ស្ថាបត្យករ និងជាអ្នកទទួលបន្ទុកលើការងារជួសជុលបង្កាន់ដៃរូបទេវតានិងអសុរបានឱ្យដឹងថា ដំណើរការជួសជុលនេះ គឺមានកិច្ចការងារចម្បងៗចំនួនបី ដែលត្រូវធ្វើជាចាំបាច់ ០១) ការងាររៀបរន្ទារទល់ទ្រពង្រឹងរចនាសម្ពន្ធប្រាង្គខ្លោងទ្វារទាំងមូល ដើម្បីការពារសុវត្ថិភាពក្នុងកំឡុងពេលធ្វើការ និងផ្តល់លទ្ធភាពសម្រាប់អ្នកបច្ចេកទេសសិក្សាបច្ចេកទេសរួម ក្នុងការជួសជុល ០២) ការងារជួសជុលពង្រឹងជើងខឿនជ្រុងពាយ័ព្យហើយនិងដំរីអាទិទេព ០៣) ការងារជួសជុលស្ពានប្រវែង១០ម៉ែត្រ។ ចំពោះការងារជួសជុលខាងលើនឹងត្រូវអនុវត្តទន្ទឹមគ្នា គ្រោងនឹងដំណើរការដំណាលគ្នា៕

Advertisement

Facebook

អត្ថបទទាក់ទង