Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាជ្ញាធរខេត្តសៀមរាបគ្រោងបន្ថែមវិទ្យាល័យអង្គរជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ 

លោក ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានប្រសាសន៍ថា ដោយស្ថានភាពនៃជំងឺកូវីដ-១៩ ក្នុងខេត្តសៀមរាប កាន់តែកើតឡើងជារៀងរាល់ថ្ងៃនោះ ជាពិសេសនៅក្នុងក្រុងសៀមរាប បានធ្វើឲ្យចំនួនអ្នកជំងឺច្រើនលើសចំនួនគ្រែសម្រាប់ព្យាបាលដែលបានគ្រោងទុក ដូច្នេះដើម្បីដោះស្រាយនូវបញ្ហានេះ អាជ្ញាធរខេត្តបានគ្រោងយកវិទ្យាល័យអង្គរ ជាកន្លែងទី៣ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ខណៈបច្ចុប្បន្ននេះនៅក្នុងក្រុងសៀមរាប មានមន្ទីរពេទ្យបង្អែកខេត្ត និង សាលាគោរុកោសល្យ និង វិក្រឹត្តការខេត្ត មានអ្នកជំងឺកំពុងព្យាបាល​លើស​ពី​៣០០នាក់ហើយ ។

លោក ប៉ែន ផលគុណ មានប្រសាសន៍ទៀតថា ក្រៅពីក្រុងសៀមរាប មានវិទ្យាល័យដំដែក នៅក្នុងស្រុកសូទ្រនិគម បានយកធ្វើជាទីកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលមានគ្រែប្រមាណ ១០០គ្រែ ហើយនៅតាមបណ្ដាស្រុកមួយចំនួន ដូចជា ស្រុកពួក ស្រុកក្រឡាញ់ និង ស្រុកអង្គរជុំ បានកំពុងត្រៀមជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលកន្លែងនីមួយៗ មានគ្រែព្យាបាលប្រមាណ ២០គ្រែ ដូច្នេះក្នុងឱកាសនេះ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ទាំងអស់គ្នា តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលគឺ ៣កុំ រួមមាន ៖ កុំទៅកន្លែងបិទជិត គ្មានខ្យល់ចេញ ចូល , កុំទៅកន្លែងមនុស្សច្រើនកុះករ , កុំប៉ះពាល់គ្នា និង ៣ការពារ រួមមាន ៖ ត្រូវពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ , លាងដៃជាមួយសាប៊ូ អាល់កុលឬជែល , រក្សាគម្លាតសង្គម ។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គិតត្រឹមយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ៧០១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២០៧នាក់ , កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក ចំនួន៤៨៦នាក់ និង ស្លាប់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៨នាក់៕

អត្ថបទ៖ តាំង ហូ

Advertisement

Facebook

អត្ថបទទាក់ទង