Connect with us

Hi, what are you looking for?

ក្នុងស្រុក

ខេត្តកោះកុងមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន៣នាក់ហើយ

(កោះកុង) – ចាប់តាំងពីមានការផ្ទុះរាលដាល នៃជំងឺកូវីដ១៩​ ខេត្តកោះកុងមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន៣នាក់ហើយ ដោយចុងក្រោយ​នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ គឺជាស្ត្រីវ័យ៦០ឆ្នាំ មានអាស័យដ្ឋាននៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានបញ្ជាក់ថា ក្រុមគ្រូពេទ្យជួរមុខបានខិតខំប្រឹងប្រែងជួយសង្គ្រោះតាមបច្ចេកទេសអស់ពីសមត្ថភាព ប៉ុន្តែនៅតែពុំអាចជួយសង្គ្រោះអ្នកជំងឺបាន ដោយសារអ្នកជំងឺមានការរលាកសួតធ្ងន់ធ្ងរដោយវីរុសកូវីដ-១៩ ។

អ្នកជំងឺកូវីដ-១៩ ដែលស្លាប់ គឺបានបញ្ជូនមកពីមណ្ឌលព្យាបាលជំងឺកូវីដ-១៩កំរឹតស្រាល (វិទ្យាល័យកោះកុង ) ហើយនេះជាករណីស្លាប់ទី២ នៅមន្ទីរពេទ្យខេត្តកោះកុង ហើយក៏ជាករណីស្លាប់ទី៣ដែរ ក្នុងខេត្តកោះកុង ដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ៕

Advertisement
Advertisement