Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឃាត់ខ្លួនបានហើយ ក្រុមក្មេងទំនើងដែលកាប់មនុស្សស្លាប់នៅមុខសាលាខេមរសាមគ្គី ក្រុង​ខេមរភូមិន្ទ

ករណីកាប់យុវជនម្នាក់ស្លាប់​កាលពីកណ្តាលយប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ​២០២១កន្លងទៅ នៅខាងមុខ​សាលា​ខេមរសាមគ្គី ស្ថិត​ក្នុងសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទនោះ ឥឡូវ​នេះ​សមត្ថកិច្ច​ចាប់បានជនសង្ស័យជាក្មេងស្ទាវ​រហូត​ដល់ទៅ ១០នាក់។

លោក យស់ ចាន់វិចិត្រ អធិការក្រុងខេមរភូមិន្ទ បានអោយដឹងថា ក្រុមក្មេងទំនើងដែលជំនាញឃាត់ខ្លួនបាន ទី១ឈ្មោះ ជា វិច្ឆ័យ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ២.ឈ្មោះ ទៀ គីមហ៊ាន់ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ៣.ឈ្មោះ គង់ សារ៉ាត ហៅពាង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នភូមិ១ សង្កាត់ស្មាច់មានជ័យ ៤.ឈ្មោះ ហេង វណ្ណសេម ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ៥.ឈ្មោះ លឿង ចំរើន ហៅអាគា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ៤ សង្កាត់ដងទង់ ៦.ឈ្មោះ អូន ឧត្តម ភេទប្រុស១៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ៧.ឈ្មោះ ប្រាក់ ដាវ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបររត់ម៉ូតូឌុប ទីលំនៅបច្ចុប្បន្នភូមិ៣ សង្កាត់ស្មាច់មានជ័យ ៨.ឈ្មោះ ប្រាក់ រ៉ូត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរបុគ្គលិកមីហិល ទីលំនៅបច្ចុប្បន្នភូមិ៣ សង្កាត់ស្មាច់មានជ័យ ៩.ឈ្មោះ នាង តុង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ១០.ឈ្មោះ ហែម សុខសម្បត្តិ ហៅបាត់ ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិ៣ សង្កាត់ស្មាច់មានជ័យ។

ក្រោយការឃាត់ខ្លួន ជំនាញដកហូតបាន ម៉ូតូធ្វើសកម្មភាពចំនួន៤គ្រឿង (Dream៣គ្រឿង និងWave១គ្រឿង) កាំបិតផ្គាក់ចំនួន២ដើម ស្បែកជើងចំនួន៣គូរ ។

បច្ចុប្បន្នជនសង្ស័យទាំង១០នាក់ខាងលើ រួមនឹងវត្ថុតាងកម្លាំងជំនាញបានកសាងសុំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្តតាមនីតិវិធី ៕

Advertisement
Advertisement