Connect with us

Hi, what are you looking for?

ក្នុងស្រុក

ធ្វើតេស្តកូវីដ១៩អាជីវករផ្សារលើធំថ្មីសៀមរាប រកឃើញ​ភាគច្រើនជាអ្នកលក់ចាប់ហួយ អ្នកទារផាស៊ី និង​អ្នក​មើល​បន្ទប់ទឹក, ប្រធានមន្ទីរថា អាចមានមនុស្សជាង៤រយនាក់ពាក់ព័ន្ធ

មន្រ្តីសុខាភិបាលយកសំណាកអាជីវករផ្សារលើធំថ្មី

(សៀមរាប) – បន្ទាប់ពីសម្រេច​បិទ​ផ្សារ​លើធំថ្មី​កាលពីថ្ងៃទី២៤ មិថុនា ម្សិលមិញ នៅព្រឹកថ្ងៃទី២៥ ខែមិថុនានេះ ក្រុម​គ្រូពេទ្យ​បាន​ចុះ​ទៅយកសំណាកពីបងប្អូនប្រជាពលរដ្ឋ និងអាជីវករតាមរយៈតេស្តសំណាក(តេស្តរហ័ស) ដោយ​ក្រុមគ្រូពេទ្យបានរកឃើញ​មនុស្ស​ចំនួន ១១នាក់ វិជ្ជមាកូវីដ-១៩។

មន្រ្តីសុខាភិបាលយកសំណាកអាជីវករផ្សារលើធំថ្មី

លោកប្រធានមន្ទីរសុខាភិបាលបានបញ្ជាក់ថា អ្នកវិជ្ជមានកូវីដ-១៩ មានខ្លះជាអ្នកលក់ចាប់ហួយ អ្នកដើរទារលុយផាស៊ី អ្នកមើលថែបន្ទប់ទឹកក្នុងផ្សារ និង ជាអ្នកដេរស្បែងជើងនៅខាងមុខផ្សារនេះផងដែរ ហើយលោកបានបញ្ជាក់ទៀតថា ផ្សារនេះអាចមានអ្នកពាក់ព័ន្ធប្រមាណជាង៤០០នាក់ឯណោះ។ ដោយឡែកចំពោះករណីអ្នកមានវិជ្ជជម្ងឺកូវីដ-១៩នេះ បានដើរឆ្លងកាត់ទីតាំងជាច្រើនទៀត ព្រោះពួកគាត់ជាអ្នកសំអាតអនាម័យផង ដើរទារផាស៊ីផង ហើយអាជ្ញាធរខេត្តបានកំពុងតាមដានគ្រប់ទីតាំងដែលគាត់មានការពាក់ព័ន្ធ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ ឬធ្លាប់ចូលទីតាំងខាងលើ ឬ ធ្លាប់បានចេញ-ចូលផ្សារលើធំថ្មី ត្រូវនាំគ្នាធ្វើចត្តាឡីស័កតាមផ្ទះ ក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និង ប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត៕

Advertisement
Advertisement