Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋបាលខេត្តកោះកុង ស្នើររដល់ដ្ឋបាលថ្នាក់ក្រោម បញ្ឈប់ការចុះហត្ថលេខាទទួលស្គាល់ដីក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ

(កោះកុង) – រដ្ឋបាលខេត្តកោះកុងនៅថ្ងៃទី២៤ មិថុនានេះ បានជូនដំណឹងដល់អភិបាលនៃគណៈអភិបាលក្រុង/ស្រុក ត្រូវបញ្ឈប់ជាបន្ទាន់ និងមោឃភាព នូវរាល់ការចុះហត្ថលេខា ឬការបញ្ជាក់ទទួលស្គាល់ លើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើរសុំកាន់កាប់ ប្រើប្រាស់ដីធ្លី លិខិតទិញ លក់ដីរដ្ឋ និងការបញ្ជាក់លើប្លង់បង្ហាញទីតាំង ដែលធ្វើឡើងនៅលើដីក្នុងតំបន់ការពារធម្មជាតិ និងរបៀបអភិរក្សជីវៈចម្រុះ ក្នុងភូមិសាស្ត្រខេត្តកោះកុង ដែលជាទង្វើរខុសច្បាប់ ។

នៅក្នុងលិខិតជូនដំណឹងលេខ១៩៤/២១ស.ជ.ណ របស់រដ្ឋបាលខេត្តកោះកុង បានបញ្ជាក់ថា ដើម្បីចូលរួមទប់ស្កាត់ និងបដិសេធចោលនូវអានុភាពនានា របស់ឯកសារខាងលើរដ្ឋបាលឃុំ/សង្កាត់/ រដ្ឋបាលខេត្តកោះកុងស្នើរអោយលោកអភិបាលនៃគណៈអភិបាលក្រុង/ស្រុក ត្រូវចាត់វិធានការអោយបានម៉ឺងម៉ាត់ក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរដ្ឋបាលរបស់ខ្លួន ដោយត្រូវបដិសេធ និងមោឃភាព រាល់លិខិតនិងឯកសារទាំងណាយណាដឺលមានពាក់ព័ន្ធនិងការកាន់កាប់ និងផ្ទេរសិទ្ធិលើដីធ្លី ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សចម្រុះ ដែលរដ្ឋបាលឃុំ/សង្កាត់ បានចុះហត្ថលេខានាពេលកន្លងមក ត្រូវណែនាំដល់រដ្ឋបាលឃុំ/សង្កាត់ អោយបញ្ឈប់ជាបន្ទាន់នូវរាល់ការចុះហត្ថលេខាបញ្ជាក់លើលិខិតស្នើសុំកាន់កាប់ ប្រើប្រាស់ដីធ្លី លិខិតផ្ទេរសិទ្ធិ លិខិតទិញលក់ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងនៅក្នុងតំបន់ការពារ និងរបៀងអភិរក្សជីវៈចម្រុះ ត្រូវផ្តល់កិច្ចសហការ និងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះរដ្ឋបាលឃុំ/សង្កាត់ណាដែលនៅតែបន្តការចុះហត្ថលេខាបញ្ជាក់លើលិខិតផ្ទេរសិទ្ធិ ពាក់ស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ការបញ្ជាក់លើប្លង់បង្ហាញទីតាំងនៅក្នុងតំបន់ការពារ និងរបៀងអភិរក្សជីវៈចម្រុះ ៕

Advertisement
Advertisement