Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឈ្មួញដឹកដីកំពុង​បង្ករភាពអនាធិប្បតេយ្យនៅឃុំ​កំពង់រាប ពលរដ្ឋស្នើ​អាជ្ញាធរ​មាន​ចំណាត់​ការផង

(តាកែវ) – បើតាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋថា ចាប់តាំងពីព្រលឹមទល់ព្រលប់ ពួក​គាត់​ឃើញ​ក្រុមឡានដឹកដី ដឹកគ្មានឈប់ឈរ បង្ករជា​សម្លេងរំខាន ហើយអាចម៍ដីដែលឡានទាំងនោះដឹក ក៏​ធ្លាក់រាយប៉ាយពាសពេញផ្លូវ ហើយ​បើ​នៅពេលមានភ្លៀងធ្លាក់​មក​ម្តងៗវិញ គឺរអិលដោយ​បង្ក​ឲ្យ​មានគ្រោះថ្នាក់ចរាចរថែមទៀតផង។

ពលរដ្ឋថា ក្រុមឡានដឹកដីទាំងនោះ បើកបរមិនសូវគោរពច្បាប់ចរាចរណ៍ឡើយ ដោយ​ឡានរបស់ពួកគេ​មិនគ្របតង់ ឬស្រោចទឹកផ្លូវនោះ​ឡើយ ដែលជាហេតុធ្វើ​ប៉ះពាល់ដល់បរិស្ថាន ក៏​ដូចជាសុខភាពរបស់ប្រជាពលរដ្ឋ ដូច្នេះ​ប្រជាពលរដ្ឋសំណូមពរដល់ថ្នាក់ដឹកនាំ ជាពិសេសលោកអភិបាលស្រុកព្រៃកប្បាស សូម​មេត្តាមានវិធានការចំពោះក្រុមឈ្មួញទាំងនេះផង។

ចំពោះបញ្ហានេះ លោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាស បានថ្លែងថា លោកនឹងរៀបចំកម្លាំងចុះទៅមូលដ្ឋានដែលពលរដ្ឋសំណូមពរ ហើយ​និងអនុវត្តតាមផ្លូវច្បាប់ចំពោះក្រុមឈ្មួញ បើពិតដូចការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋមែន៕

សកម្មភាពឡានដឹកដី ធ្លាក់រាយប៉ាយ ផ្លូវបេតុង ក៏​ប្រែជាផ្លូវដីវិញ

Advertisement
Advertisement