Connect with us

Hi, what are you looking for?

ក្នុងស្រុក

អ្នកដំណើរ​ចូល​មក​កម្ពុជា តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក​នៅតាមព្រំដែនវិញ ដើម្បីទប់ស្កាត់ឆ្លង​វីរុសកូវីដ១៩បម្លែងខ្លួនថ្មី (Delta)

ក្រសួងសុខាភិបាល​កម្ពុជា បានសម្រេចធ្វើការ​ផ្លាស់ប្តូរនីតិវិធីធ្វើចត្តាឡីស័ក​ចំពោះ​អ្នកដំណើរ ដែលចូល​មក​ប្រទេស​កម្ពុជា ដោយ​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​បណ្តា​ខេត្ត​ជាប់ព្រំដែនវិញ ដោយ​មិន​ត្រូវ​បញ្ជូនបន្ត​មក​ធ្វើចត្តាឡីស័ក​នៅ​ភូមិ​ឃុំរបស់ពួកគេទៀតទេ ដើម្បីជាការទប់ស្កាត់ការឆ្លង​វីរុសកូវីដ១៩បម្លែង​ខ្លួនថ្មី (Delta) ចូល​មក​ក្នុង​សហគមន៍។

តាមលិខិត​របស់ក្រសួងសុខាភិបាល ផ្ញើជូនដល់​អភិបាលរាជធានីខេត្តទាំង២៥ បានផ្តោត​ទៅលើវិធានការចំនួន៣ គឺ៖

ទី​១.​អនុវត្ត​វិធានការ​ចត្តា​ឡីស័​កនៅ​មណ្ឌល​ធ្វើ​ចត្តា​ឡី​ស័កមាត់​ច្រកព្រំដែន ចំពោះ​អ្នកដំណើរ​ទាំងអស់​ដែល​ធ្វើ​ដំណើរ​ឆ្លង​ចូលមក​ប្រទេស​កម្ពុជា ដោយ​មិន​ធ្វើ​ការដឹកជញ្ជូន​បន្ត ដើម្បី​យក​ទៅ​ធ្វើ​ចត្តា​ឡី​ស័ក នៅ​តាម​ភូមិ​ឃុំ​ទៀត​ទេ​។ ពោល​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩​ថ្នាក់​រាជធានី​-​ខេត្ត​(​គ​.​រ​.​ខ​)​ទាំងអស់​ត្រូវ​សហការ​ជាមួយ​អនុគណៈកម្មការ​គ្រប់គ្រង​ច្រក​ទ្វារ​ចេញ និង​ចូល និង​ការធ្វើ​ចត្តា​ឡី​ស័ក ដើម្បី​កំណត់​ទីតាំង​មណ្ឌល​ចត្តា​ឡី​ស័កដែល​នៅ​ជិត​បំផុត​សម្រាប់​ការធ្វើ​ចត្តា​ឡីស័​កនេះ​។ ទន្ទឹមនឹងនេះ អាជ្ញាធរ​មាន​សម្ថ​កិច្ច​ទាំងអស់ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​បន្ថែមទៀត ក្នុង​ការពង្រឹង​វិធានការ​ចត្តា​ឡីស័​កនេះ នៅតាម​មណ្ឌល​ឱ្យ​ម៉ឺងម៉ាត់ ស្រប​តាម​គោលការណ៍​ណែនាំ​ផ្នែក​សុខាភិបាល​។​

​ទី​២.​បង្កើន​ការពង្រឹង​ការគ្រប់គ្រង​ច្រកព្រំដែន ជាពិសេស​ច្រករបៀង ចៀងវាង​ការ​ជ្រៀត​ឆ្លង​ព្រំដែន​ចូល​មក​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់ ដែល​បង្ក​ហានិភ័យ​ក្នុង​ការចម្លង​មេរោគ​បំប្លែង​ខ្លួន​ថ្មី​ចូល​ក្នុង​សហគមន៍​។ គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩​ថ្នាក់​រាជធានី​-​ខេត្ត​(​គ​.​រ​.​ខ​)​ត្រូវ​ចាត់​វិធានការ​ពង្រឹង​ការគ្រប់គ្រង​ប្រជាពលរដ្ឋ​ធ្វើ​ចំណាកស្រុក ដែល​វិល​ត្រឡប់​មក​ភូមិ​-​ឃុំ​វិញ និង​ត្រូវ​អនុវត្ត​វិធានការ​ចត្តា​ឡីស័​កនៅ​មណ្ឌល​ចត្តា​ឡីស័​ក​ឱ្យ​បាន​ម៉ឺងម៉ាត់ ក្នុងករណី​ដែល​រកឃើញ​ថា ប្រជាពលរដ្ឋ​ទាំងនោះ ពុំ​បាន​ឆ្លងកាត់​ការធ្វើ​ចត្តា​ឡីស័​កនៅ​តាម​ព្រំដែន​។​

​ទី​៣.​ពង្រឹក​ការអនុវត្ត​វិធានកា​រទាំង​ផ្នែក​រដ្ឋបាល ទាំង​ផ្នែក​សុខាភិបាល​សម្ដៅ​បង្ការ គ្រប់គ្រង និង​កាត់ផ្ដាច់​នូវ​ខ្សែរយៈ​ចម្លង​នៃ​មេ​រោគកូ​វីដ​-១៩​ប្រភេទ​ថ្មី​Delta​នេះ នៅតាម​មូលដ្ឋាន​ដែល​ត្រូវបាន​រកឃើញ​អ្នក​ដែល​បាន​ឆ្លង​ជំងឺ​នេះ​៕

Advertisement
Advertisement